សៀមរាប៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីប៉ូលីសខេត្តសៀមរាប បានផឹកស្រាស្រវឹងក៏បានទាស់ពាក្យសម្ដីជាមួយឱពុកមា រហូតឈាន់ដល់ការផ្ទុះអាវុធជាង១០គ្រាប់ ដែលហេតុការនេះ កើតឡើងនៅវេម៉ោង១៩.៥៨នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង។
បុរសមានឈ្មោះ លួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីប៉ូលីសអន្តរាគមន៍ស្នងការខេត្តសៀមរាប រស់នៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ចំនែគឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសខាងលើបានផឹកស៊ីជាមួយឱពុកមា។ បន្ទាប់ពីផឹកស្រាស្រវឹង ក៏បានទាស់ពាក្យសម្ដីជាមួយឪពុកមា ហើយក្រោយទាស់ពាក្យសំដីបុរសខាងលើ ក៏បានជិះម៉ូតូទៅយកកាំភ្លើង AK នៅកន្លែងធ្វើការ។ មួយសន្ទុះក្រោយមកបានយកមកបាញ់ទៅលើ កំរាមទៅលើឪពុកមា ជាច្រើនគ្រាប់។
បច្ចុប្បន្នជនសង្សយ័ ត្រូវបានស្នងការខេត្តសៀមរាប ឃាត់ខ្លួនយកទៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕