ពិធីបំពាក់មេដាយកិត្តិយសជូនសមាជិកសមាជិការសមាគមនអតីតយុទ្ធជនកម្ពុជា ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

ព្រះវិហារ៖ នាព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៣នេះ សមាគមនអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ បានរៀបចំពិធី បំពាក់មេដាយកិត្តិយស ជូនអតីតយុទ្ធជនកម្ពុជា ស្រុកត្បែងមានជ័យខេត្តព្រះវិហារ ចំនួន ១០៦នាក់។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ នៅទីបញ្ជាការផ្នែកសឹករងស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ ។

ឯកឧត្ត ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនរបស់យើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញសព្វថ្ងៃនេះ។

នាឱកាសនេះដែរ ឯកឧត្តម ប្រធានបានសូមកោតសរសើរនូវវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន ។

នៅក្នុងឱកាសបំពាក់មេដាយនោះដែរ ឯកឧត្តម ប្រធាន បាននាំយកថវិការដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀលកំដរដៃបងប្អូនផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *