ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ អញ្ជើញគោរពវិញ្ញាណខ័ក្ខសពនិវត្តន៏ជន

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ៖ នាព្រឹកថ្ងៃទី​ ២៨​ ខែឧសភា​ ឆ្នាំ២០២៣នេះ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជា​ប្រធានសមា​គមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចូលរួមគោរពវិញ្ញាណខ័ក្ខរំលែក​ទុក្ខ ដល់​គ្រួសារ​សព​ លោកតាដែលមានឈ្មោះ​ រស់ ផាវ អាយុ៧៩ឆ្នាំ មុខសញ្ញា និវត្តន៍ជន បានទទួល​មរណៈ​ភាព​នៅថ្ងៃ​ទី​ ២៧​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នៅគេហដ្ឋាននៃសព​ ស្ថិត​​នៅភូមិសំរោង សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុង​នោះ​ដែរ​ ឯកឧត្តម​ ប្រធានសមាគម​ បាន​នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០៛ ផ្ដល់ជូនដល់គ្រួសារសព​ និងសម្ភារ​ថវិការ​មួយចំនួន​ ដើម្បី​ចូលរួមក្នុងពិធីបុណ្យសពផងដែរ​ ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ប្រធានសមាគមបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារនៃសពអតីតយុទ្ធជនពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម ឯកឧត្ដម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក  ចែកជូនដល់គ្រួសារសពផងដែរ។

​ ក្នុង​នោះសម្ភារៈ​រួម​មាន​៖ ១.អង្ករ​ ១ប៉េ​ ស្មើ​៣០គីឡូក្រាម​  ២.ម៊ី​ ១កេស​ ៣.ទឹក​ត្រី​ ១យួរ​ ៤.ត្រី​ខ​ ១យួរ​ រួមនិងថវិការចំនួន​ ៥៥០.០០០រៀលចូលបុណ្យសព​ផងដែ​៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *