ព្រះវិហារ៖ រសៀលថ្ងៃទី24 ខែឧសភា ឆ្នាំ2023 ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ បានអញ្ជើញជាអធិបតីនៅក្នុងជួបសំណេះសំណាលនឹងចែកពូជស្រូវនឹងពូជចន្ទី M23 ជូនដល់សហគមន៍រមទមសាមគ្គីមានជយ័ យកទៅធ្វើការដាំដុះអោយទាន់
រដូវវស្សានឹងដើម្បីជួយបង្កើនសេដ្ឋកិច្ចនឹងជីវភាពរស់នៅរបស់ប្រជាសហគមន៍ ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រះវិហារ បានអោយដឹងថា សហគមន៍នៅក្នុងខេត្តព្រះវិហារ មានចំនួន43 ក្នុងនោះមានសហគមន៍ចំនួន33បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គជាមួយក្រុមហ៊ុនឯកជនចំនួន4 គឺក្រុមហ៊ុន Amru Riceក្រុមហ៊ុន GoldenRice ក្រុមហ៊ុ Sighatore fo Asia នឹងក្រុមហ៊ុន Monica លើបរិម៉ានស្រូវ24,805 តោន លើ
ផ្ទៃដី 16,468 ហិចតា ស្មើនឹងកសិករផលិត 4846គ្រួសារ ជាលទ្ឋផលសហគមន៍លក់ស្រូវបានសរុប15,099•34តោន ស្មើនឹង59.04% នៃកិច្ចសន្យា ។
ឯកឧត្តម អ៊ុង វុទ្ឋី អភិបាលរងខេត្តព្រះវិហារ បានអោយដឹងថា ខេត្តព្រះវិហារ ក្រោមការដឹកនាំដ៍ត្រូវរបស់សម្តេច តេជោ បានធ្វើអោយមានការរីកចម្រើនតាំងពីថ្នាក់ខេត្តរហូតដល់ជនបទ ពិសេសនៅតាមបន្ទាត់ ព្រុំដែន កម្ពុជា ថៃ ឡាវ មានផ្លូវកៅស៊ូ ស្ពាន សាលារៀន វត្តអារ៉ាម មន្ទីរពេទ្យនិយាយជារួមគឺរីកចម្រើនគ្រប់ហេដ្ឋារចនាសម្ពន្ឋ័តែម្តង ។
ឯកឧត្តម ឌិត ទីណា បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹងនាំគ្រប់លំដាប់ថ្នាក់ ពិសេសលោកប្រធានមន្ទីរកសិកម្ម ដែលបានដឹកនាំសហគមន៍ផលិតស្រូវសរីរាង្គនឹងដំណាំផ្សេង មានដំណាំកៅស៊ូ ស្វាយចន្ទី នឹងដំឡូងមី លក់បានកម្រៃច្រើនដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃអោយកាន់តែប្រសើលើង ឯកឧត្តម បានបន្តអោយដឹង ក្រសួងកសិកម្មកំពង់ទំនាក់ទំនាងក្រុមហ៊ុនបរទេស អោយគេមកវិនិយោគនៅក្នុងប្រទេសយើងផ្នែកក្រុមហ៊ុនផលិតផលកសិកម្ម ឥលូវយើងទាញបានក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីមួយក្រុមហ៊ុនហើយពេលខាងមុខនឹងមានក្រុមហ៊ុនជាច្រើនទៀតចូលមកកម្ពុជាយើង ។