កណ្តាល ៖ ជនសង្ស័យម្នាក់ចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួនបាន បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូួយគ្រឿង នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ហួន លី ភេទ ប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិ តាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដល មុខរបរកសិករ ។
ចំណែកជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ រួន ប៊ុនរេីត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទួលគោក ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈ០១ឆ្នាំ ពីបទ អំពើលួចម៉ូតូ (ឃាត់ខ្លួន),២-ឈ្មោះ ទី ភេទ ប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើតនៅខេត្តតាកែវ សព្វថ្ងៃស្នាក់នៅផ្ទះជួលម្តុំ ផ្លូវសូឡា រាជធានីភ្នំពេញ (គេចខ្លួន)និង៣-មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន ម៉ូតូ០១គ្រឿងម៉ាក Honda MOOVE ពណ៌ក្រហម -ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CY-0527 ជារបស់ជនរងគ្រោះ,ដែកសំប៉ែតចុងស្រួចចំនួន ០១ សម្រាប់កាច់សោកម៉ូតូ,កូនសោលេខ ០៨ ចំនួនមួយ,ដង្គាប់ ដងពណ៌ទឹកក្រូចចំនួន ០១និងកន្ត្រៃដងពណ៌បៃតងចំនួនមួយ។
សមត្ថកិច្ចបន្តថា នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៣វេលាម៉ោង៧យប់ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងខាងលើចេញពីចម្ការឪឡឹកខាងកេីតហេតុផ្ទះរបស់ខ្លួនប្រហែល៥០០ម៉ែត្រមកផ្ទះរបស់ខ្លូនស្ថិតនៅកន្លែងកើតហេតុខាងលើ រួចទុកម៉ូតូនៅក្នុងផ្ទះដែលផ្ទះរបស់ខ្លួនមានលក់អីវ៉ាន់ចាប់ហួយ ។
សមត្ថកិច្ចបន្តថា លុះដល់ម៉ោង៨និង៣០នាទីយប់ ជនរងគ្រោះជនរងគ្រោះបានបណ្ដើរម៉ូតូរបស់ខ្លួនមកដាក់ក្រៅរបងមុខផ្ទះបែក្បែលទៅទិសខាងជេីងដោយទុកកូនសោជាប់នឹងម៉ូតូ និងទុកទូរសព្ទដៃ០១គ្រឿងម៉ាក់OPPO ពណ៌ខ្មៅ នៅក្នុងហោប៉ៅម៉ូតូផ្នែកខាងឆ្វេងបម្រុងជិះទៅចំការឪឡឹកវិញ ។ពេលនោះស្រាប់តែជនសង្ស័យខាងលើ និង បក្ខពួកពីរនាក់ទៀតជិះម៉ូតូម៉ាក ZOOMER ពណ៌ ទឹកប្រាក់ មកពីទិសខាងជេីងមកឈប់នៅក្បែរម៉ូតូជនរងគ្រោះ ហេីយបក្ខពួករបស់ជនសង្ស័យម្នាក់បានចុះពីលេីម៉ូតូចូលទៅក្នុងផ្ទះជនរងគ្រោះដេីម្បីទិញស្ករ ០២ ដេីម ។
ពេលនោះជនរងគ្រោះបានលក់ស្ករគ្រាប់ឱ្យទៅជនសង្ស័យ ហេីយជនរងគ្រោះបានដេីរទៅកន្លែងម៉ូតូរបស់ខ្លួន ស្រាប់តែបក្ខពួករបស់ជនសង្ស័យសួរទិញសាប៊ូកក់សក់ ០៣ កញ្ចប់ទៀត រួចជនរងគ្រោះបានដេីរទៅយកសាប៊ូឱ្យក្រុមជនសង្ស័យ ភ្លាមនោះជនសង្ស័យនិង បក្ខពួកបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះហេីយជិះគេចខ្លួនតាមបណ្ដោយផ្លូវជាតិលេខ៣ មករាជធានីភ្នំពេញ។
ខណៈនោះជនរងគ្រោះបានស្រែកឆោឡោ រួចបានហៅបងប្អូនជិះម៉ូតូពីរគ្រឿងតាមពីក្រោយស្រែកថាចោៗ រហូតដល់ចំណុចមុខស្នាក់ការអាវុធហត្ថស្រុកកណ្ដាលស្ទឹងជនរងគ្រោះបានចូលប្តឹងផ្ទាល់មាត់រួច ជិះតាមបន្តរហូតដល់ចំណុវត្តស្លែង ខណ្ឌដង្កោ ជនរងគ្រោះបានរាយការណ៍ប្រាប់កម្លាំងខណ្ឌដង្កោ ឈរជើងនៅទីនោះធ្វើការពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលេីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ក្រោយទទួលបានពត៌មានកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹងបានទៅទទួលជនសង្ស័យយកមកស្រុកកណ្ដាលស្ទឹងដេីម្បីសាកសួរបន្ត ។
ក្រោយធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា«ខ្លួននិងបក្ខពួកធ្លាប់ធ្វើសកម្មភាពលួចម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៣ ចំនួន ០៣ លើក គឺលេីកទី ១ និង ទី២ នៅថ្ងៃទីខែឆ្នាំពុំចាំក្រុមជនសង្ស័យនិង បក្ខពួកមានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅម្តុំ ផ្សារត្រាំខ្នារ ចំនួន០២ គ្រឿងនិងម៉ូតូ ហុងដា វ៉េវ ពណ៌ ខ្មៅ ០១ គ្រឿង និង ម៉ូតូម៉ាក យ៉ាម៉ាហា សុីរ៉ូស ពណ៌ ស មិនចាំស្លាកលេខ ។
ចំណែកលេីកទី ០៣ នៅថ្ងៃទីទីខែឆ្នាំ កេីតហេតុខាងលើក្រុមជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER ពណ៌ ទឹកប្រាក់ ចេញពីផ្ទះជួលនៅម្តុំផ្លូវ សូឡា រាជធានីភ្នំពេញសំដៅមកផ្លូវជាតិលេខ៣ ដេីម្បីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋពលរដ្ឋទុកចោលតាមផ្លូវ ពេលជិះទៅដល់ផ្ទះកន្លែងកេីតហេតុ ជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះរួចជិះគេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចាប់ឃាត់ខ្លួនប្រគល់ឱ្យកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់តែម្តង៕