ព្រះវិហារ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានទទួលស្វាគមន៍ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា និងសហការី ក្នុងការទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រងទេសចរណ៍នៅតំបន់អង្គរនិងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដឹកនាំដោយ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ ដែលមានការចូលរួមពី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងមន្រ្តីជាច្រើនរូប។
ក្រុមការងារទេសចរណ៍នៃអាជ្ញាធរទាំងពីរនឹងចែករំលែក ផ្លាស់ប្យូរបទពិសោធន៍ការរៀបចំគោលដៅទេសចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរ រៀបចំផ្លូវទស្សនាដែលមានសុវត្ថិភាពសម្រាប់ភ្លៀវទេសចរ ការរៀបចំដាក់ស្លាកសញ្ញាបន្ថែម ការកំណត់ពេលវេលាទស្សនា និងកំណត់ទីតាំងដែលចាំបាច់សម្រាប់បង្ហាញភ្ញៀវទេសចរអោយយល់ច្បាស់ផងដែរ។