មន្ត្រីផ្នែកបរិស្ថានប្រចាំនៅតំបន់តាមរាមសារប្រកាសឱ្យជនសង្ស័យចូលខ្លួនមកដោះស្រាយរឿងសកម្មភាពពន្លិចទូកក្រុមមន្ត្រីអភិរក្ស

ស្ទឹងត្រែង៖ ក្រុមការងារផ្នែកបរិស្ថានកំពុងស្រាវជ្រាវដើម្បីនាំខ្លួនជនសង្ស័យយកមកអនុវត្តច្បាប់ ព្រោះ មុខសញ្ញាទាំងនេះបានស្គាល់ហើយ នៅក្នងពេលធ្វើសកម្មភាពបទល្មើឆក់ត្រី  ជនសង្ស័យបានធ្វើសកម្មភាពពន្លិចទូកក្រុមមន្ត្រីអភិរក្ស   ធ្វើឱ្យបាត់បង់ទូកម៉ាស៊ីន  និងសម្ភារផ្សេងៗទៀត ។

ក្នុងសកម្មភាពល្បាតនិងរាវរកទូកនិងម៉ាស៊ីន នៅតំបន់រាមសារទន្លរមេគង្គលើក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រង នៅថ្ងៃទី២២ឧសភាឆ្នាំ២០២៣ លោកឈនឆនអនុប្រធានការរិយាល័យអភិរក្សធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖បញ្ហាខាងលើនេះសូមឱ្យជនសង្ស័យចូលខ្លួនមកដោះស្រាយ   ករណីធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិសារធារណៈ បើមិនដូច្នេះទេមន្ត្រីមានសមត្ថកិច្ចនិងកសាងសំណុំរឿង  បញ្ជូនទៅតុលាការនៅក្នុងសប្តាហ៍នេះតែម្តង ដើម្បីអនុវត្តនិតិវិធី   ។

លោកបន្តថា៖ ជាមួយគ្នានេះប្រជាសហគមន៍នេសាទមានមូលដ្ឋានរស់នៅតាមតំបន់រាមសារ  សូមយកចិត្តទុកដាក់ជួយការអភិរក្សទាំងត្រីមេពូជនិងសត្វស្លាប់ ព្រោះអាជ្ញាធរនិងមន្ត្រីផ្នែកបរិស្ថានបានតំណត់ទីតាំងហាមឃាត់ច្បាស់លាស់ហើយ (សម្លេង)អញ្ចឹង ទេខាងពួកខ្ញុំមានផែនការរៀបចំកន្លែងណាមួយ   ដែលសត្វស្លាប់នៅច្រើន   ដូចជាសត្វត្រយ៉ងកស   គឺមាននៅតំបន់រាមសានេះ សត្វក្ងោកអីក៍មាន    អញ្ចឹងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋក្នុងដែននេះ    ដែលនេសាទក្នុងដែនមាន២១ភូមិក្នុងតំបន់រាមសានេះ     សូមឱ្យគាត់ចូលរួមធ្វើយ៉ាងណាកន្លែងណា    ដែលមានបក្សីក៍ដូចជាសត្វស្លាបយើងសូមឱ្យគាត់ចៀសឱ្យឆ្ងាយ     ដើម្បីកុំឱ្យរំខានដោយសារសួរសម្លេង ក្តីសកម្មភាពអីផ្សេងៗ។

លោកឈឹមវណ្ណរ៉ាប្រធានសហគមន៍នេសាទបូរីអូរស្វាយបានបញ្ជាក់ថា៖ បញ្ហានេះជារឿយៗអាជ្ញាធរមូលដ្ឋានអំពាវនាវឱ្យប្រជាអ្នកនេសាទបង្កើនការអភិរក្សត្រីមេពូជនិងសត្វស្លាបទាំងនេះ ព្រោះវាជាសម្បត្តិធនធានរបស់យើងទាំងអស់គ្នា  ដែលមាននៅក្នុងភូមិឃុំយើង។

លោកថា៖ប្រការនេះបងប្អូនត្រូវឈប់កាប់ព្រៃលិចទឹក ឈប់បរបាញ់សត្វ ឈប់ប្រើឧបករណ៍ឆក់ត្រី ងាកមករក្សាទុកធនធានទាំងនេះសម្រាប់ឱ្យភ្ញៀវទេសចរមកទស្សនាវិញ  ទើបយើងរកប្រាក់ចំណូលពីវិស័យទេសចរណ៍បានដោយប្រយោល  និងមានភាពយូរអង្វែងផង។

លោកជាវុទ្ធីប្រជាពលរដ្ឋនៅភូមិវើនសៀនបានបញ្ជាក់ថា៖បច្ចុប្បន្នប្រជាពលរដ្ឋយើងភ្ញាក់រលឹកច្រើន ព្រោះពួកគាត់បានងាកមកដាំដំណាំកសិកម្ម ខ្លះលក់ដូរចំណីអាហារនិងខ្លះទៀតធ្វើនេសាទជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា៖តំបន់រ៉ាមសារដែលត្រូវអភិរក្សនេះមានផ្ទៃដីនិងព្រៃឈើលិចទឹកចំនួន១៤.៦០០ហិកតាដែលមានពពួកសត្វស្លាបរស់នៅ៩៧ប្រភេទ និងត្រីចំនួនជាង១៣០ប្រភេទផងដែរ ។

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *