ស្ទឹងត្រែង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផ្តល់ថវិកាចំនួន១០លានរៀលរជូនគ្រួសារដែលកូនស្រី ចំនួន២នាក់បានស្លាប់ដោយសារលង់ទឹកទន្លេមេគង្គ ។
ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើការសួសុខទុក្ឋពីចម្ងាយ មកដល់គ្រួសាររងគ្រោះនិងបានដាសតឿនបន្ថែមឱ្យថែរក្សាសុខភាពឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រឹងប្រែងធ្វើការងារបង្កបង្កើនផលដើម្បីបានស្បៀងសម្រាប់ចិញ្ចឹមគ្រួសារ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានប្រសាសន៍ទៀតថា៖ថវិកានេះបានជួយសម្រួលសម្រាប់ការធ្វើបុណ្យទានផង និងសម្រួលភាពលំបាកក្នុងការដោះស្រាយជីវភាពរស់នៅទៅតាមតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
អ្នកស្រីអ៊ុំ អ៊ៀង អាយុ៣៨ឆ្នាំត្រូវជាម្តាយ កូនស្លាប់បានសំដែងការដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់ថវិកាជួនដល់ដៃតាមរយៈក្រុមការងារថ្នាក់ខេត្ត មកដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាកដោយឥតរើសអើង។
គួរំលឹកថា៖គ្រោះថ្នាក់កូនលង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១១.៣០នាទីព្រឹក កាលពីថ្ងៃទី២០ឧសភាឆ្នាំ២០២៣ នៅចំណុចកេងកក កំពុងទឹកទន្លេមេគង្គ ស្ថិតនៅក្នុងភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងក្នុងពេលចុះទឹកទៅរាវ ខ្ចៅ។
សូមបញ្ជាក់ថា៖ជាមួយនិងការចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំនេះ សាខាកាកបាទក្រហមខេត្តនិងសម្បុរសជននានាក្នុងខេត្ត ក៍បាននាំយកគ្រឿង បរិភោគ-ឧបភោគ -សម្ភារៈ-និង ថវិកាជិត២លានរៀលចូលពិធីបុណ្យ ហើយនៅល្ងាចថ្ងៃទី២២ឧសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភចំនួន១០លានរៀលបន្ថែមទៀត ៕