ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ កំពុងមមាញឹកក្នុងការនាំគ្នាឡើងបេះផ្សិតប៉ក់លក់ ខណៈផ្សិតនេះកំពុងមានទីផ្សារខ្ពស់

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងខ្លះទៀតមកពីភូមិបំណក់ស្រុកក្រគ ខេត្តពោធិ៍សាត់ កំពុងសម្រុកចូលព្រៃបេះផ្សិតប៉ក់ ឬផ្សិតផូងផាង លក់ព្រោះកំពុងតែបានថ្លៃ។ប្រជាពលរដ្ឋដែលបានត្រឡប់ពីបេះផ្សិតប៉ក់លក់ឲ្យឈ្មួញវិញបានឲ្យដឹងថា ពួកគាត់ខ្លះមកពីភូមិបំណក់ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំណែកខ្លះទៀតរស់នៅក្នុងឃុំផ្ដល់សែនជ័យតែម្ដង គឺងើបតាំងពីម៉ោង ៤-៥ទាបភ្លឺនាំគ្នាឡើងទៅភ្នំស្រែអំពិល ដើម្បីរុករកបេះផ្សិតប៉ក់ យកមកលក់ព្រោះកំពុងតែមានហាងឆេង។

ពួកគាត់បានបញ្ជាក់ថាក្នុងម្នាក់ៗរកបានត្រឹមតែមួយគីឡូទៅពីរគីឡូតែប៉ុណ្ណោះខណៈដែលផ្សិតប៉ក់មានតម្លៃពី ៤-៥ម៉ឺន និងពេលខ្លះឡើងដល់ ៦ម៉ឺនរៀលក្នុង ១គីឡូក្រាម ដូច្នេះក្នុងម្នាក់ៗ អាចរកបានពី៤-៥ម៉ឺន និងខ្លះបានរហូតដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។

អ៊ំប្រុសម្នាក់នៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ បានបញ្ជាក់ឲ្យដឹងថាគាត់មិនដឹងថាឈ្មួញទិញផ្សិតប៉ក់ បានប្រាប់ឲ្យដឹងថាពួកគាត់ទិញយកទៅលក់នៅឯប្រទេសថៃ។ សម្រាប់អ្នកភូមិវិញផ្សិតប៉ក់ត្រូវបានគេយកទៅលីងជាមួយនឹងស្ករប៊ីចេងហូបធម្មតា។ តែតាមគាត់ដឹងគេអាចយកទៅស្លឆានិងស្ងោរជើងជ្រូកក៏បានដែរវាមានប្រជារស់ឆ្ងាញ់។ ចំពោះផ្សិតប៉ក់ភាគច្រើន គឺដុះនៅដីព្រៃមានភ្លើងឆេះសល់កម្ទេចផេះកើតជាផ្សិតប៉ក់។ ផ្សិតនេះមិនត្រូវបានគេងាយរកប៉ុន្មានទេខ្លះក៏ដុះឡើងមកលើតែខ្លះទៀតដុះក្នុងដី អ្នករកបើឃើញមានទូងប្រេះដីពីក្រោមកាយទៅគេឃើញផ្សិតប៉ក់ នោះហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *