តំបន់ប្រតិបត្តិការសឹករងព្រះវិហារប្រជុំ បូកសរុបលទ្ធផលការងារយោធាប្រចាំ ខែមេសា ឆ្នាំ២០២៣ និងដាក់ចេញទិសដៅការងារយោធាប្រចាំ ខែឧសភា ឆ្នាំ២០២៣

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី​២២ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ នៅទីបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ បានរៀបចំកិច្ចប្រជុំ​ បូកសរុបលទ្ធផល​ការងារ​យោធា​ប្រចាំ​ ខែមេសា​​ ឆ្នាំ​២០២៣​ និងដាក់ចេញទិសដៅ​ការងារយោធាប្រចាំ​ ខែឧសភា​ ឆ្នាំ​២០២៣។

​កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងមានការអញ្ជើញចូលរួមពីសំណាក់​ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ មេបញ្ជាការវរសេនាតូចទាំង២ មេបញ្ជាការ​កងអនុសេនាធំ​ មេបញ្ជាការ​ មេបញ្ជាការរង​ ក្រុង-ស្រុក​ នាយការិយាល័យ​ ផ្នែក​ អង្គ​ភាពចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ទាំងមូលផងដែរ ។

នៅក្នុងកិច្ចប្រជុំ​​នោះដែរ​ ឯកឧត្ដម​ មេបញ្ជាការ​​​ បានដាក់ចេញនូវផែនការមួយចំនួនដើម្បីអនុវត្តបន្ដ​ និងបានផ្ដាំផ្ញើ​ដល់កម្លាំងតាមបណ្ដាលអង្គភាព​ ក្រុង-ស្រុក​ និងតាមទឹសខ្សែបន្ទាត់ព្រំដែន​ កម្ពុជា​-ថៃ-ឡាវ​ ត្រូវ​យកចិត្ត​ទុកដាក់​ការពារ​បូរណភាពទឹកដី​ និងការងារទំនាក់ទំនងអោយបានល្អ​ ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​ ពិសេសបញ្ហាគ្រឿងញៀន​ និងដាក់ចេញផែនការមួយចំនួន​ សម្រាប់​ការងារ​អតីត​យុទ្ធ​ជន​ គ្រប់អង្គភាពត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនតាមបណ្តាលកងឯកភាពនូវយុទ្ធវិធី ជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំងទៅតាមបណ្តាអង្គភាព សាមគ្គី​ភាព​ផ្ទៃក្នុង​អង្គ​ភាពអោយបានល្អ​ និងមិនអោយមានការប្រើប្រាស់គ្រឿងញៀនជាដាច់ខាតនៅក្នុងអង្គភាព​ បើសិនដឹងបុគ្គលណាប្រព្រិត្តត្រូវមានវិធានការបណ្ដេញចេញពីអង្គភាពនិងបន្តនិតិវិធីទៅតាមផ្លូវច្បាប់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *