ប្រជាពលរដ្ឋឃុំសាលាវិស័យទទួលបានការកសាងផ្លូបេតុង១ខ្សែរបស់គគ្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣

កំពង់ធំ.ការដេញថ្លៃដើម្បីកសាងផ្លូវមួយខ្សែថ្មីនេះ.បានធ្វើឡើងនៅថ្ងៃទី១៨ខែឧសភា.ឆ្នាំ២០២៣.នៅសាលាឃុំសាលាវិស័យ.ស្រុកប្រាសាទបល្ល័ង្ក.ខេកំពង់ធំ

ដោយមានក្រុមហ៊ុនចូលរួមប្រកួតប្រជែងដេញថ្លៃចំនួន៧ក្រុមហ៊ុនធំៗ.ក្រកបដោយតម្លាភាពមកពីមកបណ្តាលស្រុកផ្សេងក្នុងខេត្តកំពង់ធំ។

លោក.ជិនហ៊ីន មេឃុំសាលាវិស័យនិងជាប្រធានលទ្ធកម្ម.បានថ្លែងថាដោយមើលឃើញពីភាពលំបាកធ្វើដំណើរបស់ប្រជាពលរដ្ឋចំនួនបីភូមិ.ទើបលោកបានលើកយកគម្រោងមូល

និធិរបស់ឃុំសង្កាត់សម្រាប់ឆ្នាំ២០២៣នេះ.មកកសាងផ្លវបេតុង១ខ្សែ.ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦២ទៅកាន់ភូមិ.ត្រពាំងគ្រោល.ភូមិបុស្សវែង.ភូមិត្រពាំងផ្តៀក.ឆ្ពោះទៅកាន់ឃុំសំបូរ

ស្រុកប្រសាទសំបូរ.ក្នុងខេត្តកំពង់ធំ.ដែលមានទទឹង៦ម៉ែត្រ.កម្ពស់0;15មែត្រ.និងមានប្រវែង

280មែត្រ.ដើម្បីជួយសម្រួលការធ្វើដំណើរ។

សូមបញ្ជាក់ថា.ការដេញថ្លៃនេះបានប្រកួត

ប្រជែងគ្នាអស់ពីសមត្ថភាពរៀងៗខ្លួន.ខណះដែលតម្លៃភ្ជួរ180លានរៀល.ហើយក្រុម

ហ៊ុនដែលដេញថ្លៃបានតម្លៃទាបជាង.បានទៅ

លើក្រុមហ៊ុន.អ៊ឹងចាន់ឡា.ក្នុងតម្លៃ77លាន

លោក.ខៀវប៉ាង.នាយកទីចាត់ការអន្តរវិស័យខេតនតកំពង់ធំ.បានស្នើអោយប្រធានក្រុមហ៊ុនដែលដេញថ្លៃបានសូមអនុវត្តន៏អោយបានត្រឹមត្រូវតាមលក្ខ័ន្ត.កិច្ចសន្យារបស់ក្រុមការងារលទ្ធកម្ម.ក្រកបដោយគុណភាពខ្ពស់ទោះក្នុងតម្លៃណាក៏ដោយត្រូវតែទទួលខុសត្រូវ។

ជាគ្នានេះប្រជាពលរដ្ឋ.ដែលរស់នៅតំបន់នោះសប្បាយរីករាយចំពោះអាជ្ញាធរមូលដ្ឋានដែលបានផ្តល់ផ្លូវបេតុង១ខ្សែនេះជាចរន្តសសៃឈាមសេដ្ឋកិច្ចទៅថ្ងៃអនាគត់.សម្រាប់ពួកដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *