ព្រះវិហារ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ វេលាម៉ោង១២:៣០ នាទីរសៀល
មានករណីគ្រោះ ធម្មជាតិ ភ្លៀងខ្យល់ រន្ទះ បណ្តាលអោយភ្ញៀវទេសចរណ៍ខ្មែរ ចំនួន ០៣នាក់ រងរបួស ដោយសារ រន្ទះបាញ់ នៅត្រង់ចំណុចគោបុរះទី៣នៃប្រាសាទព្រះវិហារ។
ភ្ញៀវទេសចរណ៍ខ្មែរចំនួន៣នាក់ -ទី១ឈ្មោះ ផៃ អូមេកា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ CO មានទីលំនៅភូមិ សំបូរ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារ រងរបួសបែកក្បាលផ្នែកខាងស្ដាំ។
-ទី២ឈ្មោះ ឆាត សារី ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ CO មានទីលំនៅភូមិ ម្លូរព្រៃ ឃុំម្លូរព្រៃ ស្រុកឆែប ខេត្តព្រះវិហារ រងរបួសត្រង់ចិញ្ចើម និងមាត់។
-ទី៣ឈ្មោះ គ្រឿម តុលា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ CO មានទីលំនៅភូមិ ត្មាតព៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងរបួសត្រង់ចិញ្ចើម ។
តែក្រោយពីកើតហេតុភ្លាមៗនោះ កម្លាំងកងទ័ពរបស់យើងបានសហការជួយសង្គ្រោះបឋម និងបញ្ជូនជនរងគ្រោះទាំង៣ នាក់ទៅកាន់មន្ទីពេទ្យគ១(ជើងភ្នំ)ដងរែក ដើម្បីព្យាបាលដេរមុខរបួស បានទាន់ពេលវេលា ។
សូមបញ្ជាក់ថា ហេតុការណ៏កើតឡើងនេះ មិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតនោះទេ៕