ទីតាំងស្តុកសន្និធិឈើអារ ចំនួន ០២កន្លែង ដែលគ្មានលិខិតអនុញ្ញាតនៅស្រុកឆែប ត្រូវបានសមត្ថកិច្ចបង្រ្គាប

ព្រះវិហារ៖ នៅថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២៣កន្លងទៅ​  អនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឆែប​ កម្លាំងផ្នែកសឹករងឆែប និងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រះរកា-ឆែប បានចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ​ បទល្មើសព្រៃឈើ​ និងចុះពិនិត្យទីតាំងស្តុកសន្និធិឈើអារ ចំនួន ០២កន្លែង ដែលគ្មានលិខិតអនុញ្ញាត។

ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចចម្រុះដោយបានធ្វើការដកហូតឈើអារប្រភេទលេខ១ (ផ្ចឹក,គគី) និងប្រភេទលេខ២ (ខ្លុង,ត្បែង) ជាច្រើន សន្លឹក/និងដុំផងដែរ និងធ្វើការស្រាវជ្រៀវរកប្រភពនិងម្ចាស់ទីទាំងដែលបានស្តុកសន្និធិឈើគ្មានលិខិតអនុញ្ញាត។

បច្ចុប្បន្ន​ វត្ថុតាងឈើអារទាំងនោះ អនុគណៈកម្មការបានបញ្ជូនទៅរក្សាទុកនៅស្នាក់ការបរិស្ថាន អូរកាប៉ុក​ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *