មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងក្រុមការងារបោសសម្អាតមីន កងពលពលធំអន្តរាគមន៍លេខ៣ និងកងពលចំណុះទាំង៣ នៅតំបន់ ខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ទី ៩ ខែឧសភា ឆ្នាំ២០២៣ ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញដឹកនាំ មេបញ្ជាការ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខលេខ៣ និងបណ្ដាអង្គភាពជំនាញចំណុះ កងពលធំអន្តរាគមន៍លេខ៣ អញ្ជើញចុះសួរសុខទុក្ខនិង ត្រួតពិនិត្យកងកម្លាំងក្រុមការងារបោសសម្អាតមីន កងពលពលធំអន្តរាគមន៍លេខ៣ និងកងពលចំណុះទាំង៣ នៅតំបន់ស្រុកបា្រសាទ ខេត្តឧត្តមានជ័យ។

ក្នុងសកម្មភាពចុះប្រតិបត្តិការនោះដោយមានចំនួន៥វរសេនាតូចរួមមានវរសេនាតូចលេខ៣១,លេខ៣២,លេខ៣៣,លេខ៣៤,លេខ៥ សរុបផ្ទៃដីចម្ការមីន ចំនួន ៣,៣៦៤,៥០១ ម២ និងប្រើប្រាស់កម្លាំងចំនួន១៣០នាក់,រថយន្តចំនួន០៥គ្រឿង,ម៉ាស៊ីនរាវមីនបុគ្គលចំនួន៦០គ្រឿង,ម៉ាស៊ីនGPSចំនួន០៥គ្រឿង និងវិទ្យុទាក់ទងចំនួន៤៥គ្រឿង ក្រោមការដឹកនាំដោយ ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការបោសសម្អាតមីនរបស់ កងពលធំអន្តរាគមន៍លេខ៣។

ឯកឧត្តម មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានកោតសរសើរចំពោះ ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការបោសសម្អាតមីនរបស់ កងពលធំអន្តរាគមន៍លេខ៣ និងបងប្អូននាយទាហាន និងពលទាហានទាំងអស់ ដែលបានគោរព អនុវត្តតាមគោលការ និងផែនការដែលថ្នាក់លើប្រគល់ជូន និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអង្គភាព ដើម្បីកងយោធពលខេមរភូមិន្ទ ឲ្យមានភាពរីកចម្រើន និងរក្សាបាននូវសាមគ្គីភាពគ្នាល្អ  និងផ្តល់សុខសន្តិភាព  សុវត្ថិភាព ជូនប្រជាជនរួមជាតិ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ។

ក្នុងនោះដែរ ឯកឧត្តម បាននាំយកអំណោយ រួមមាន មី២៥កេស,ទឹកបរិសុទ្ធ១០០យួរ ,ត្រីខ៥កេសធំ,ទឹកស៊ីអ៊ីវ១៥យួរ, ទឹកត្រី១៥យួរ និងអំណោយ របស់ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជា្កការ កងពលតូចអន្តរាគមន៍លេខ៨ រួមមាន ផ្ទាំងអំពូលសូឡា ចំនួន៣ផ្ទាំង, ម៉ូទ័របូមទឹក ចំនួន១ និងបុកអណ្តូងស្នប់១ជូនប្រជាពលរដ្ឋម្ចាស់ចម្ការ អស់ថវិការ ៣៥០$៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *