ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ អមដំណើរដោយ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន អញ្ជើញចុះជួបសំណេះសំណាល និងនាំយកនូវសម្ភារបរិក្ខាប្រឆាំងភេរវកម្មចំនួន៩៧ ឈុត (កំផ្លេ)ដែលចំណាយថវិកាចំនួន ៧៣៧២ ដុល្លារ បើកឲ្យដល់សិក្ខាកាមដែលទើបបានបញ្ចប់ការហ្វឹកហ្វឺនជំនាញប្រឆាំងភេរវកម្មរយ:ពេល៩ខែ ដែលបានហ្វឹកហ្វឺន នៅបញ្ជាការដ្ឋានទ័ពពិសេស កន្លងមក។
ក្នុងនោះដែរ ឯកឧត្តម បានមានមតិផ្តាំផ្ញើ និងដាស់តឿនរំលឹកដល់សិក្ខាម ដែលទើបបញ្ចប់ការហ្វឹកហ្វឺនថ្មីៗនេះថា ការហ្វឹកហាត់ជំនាញប្រឆាំងភេរវកម្មនេះ ពិតជាមានសារ:ខាន់ណាស់សម្រាប់យើងជាកងទ័ព ជាយុទ្ធជនទំពាំងស្នងឫស្សី ជាសរសរទ្រូងការពារជាតិ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងដុសខាត់ និងអនុវត្ត នូវរាល់ចំនេះជំនាញ និងបទពិសោធន៍ ដែលគ្រូយោធាចារ្យទ័ពពិសេស បានបង្ហាត់បង្រៀនកន្លងមក និងរក្សាឲ្យបានដាច់ខាត នូវបទបញ្ជា ច្បាប់ វិន័យ សណ្តាប់ធ្នាប់ តស៊ូ ស្មោះត្រង់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពាជាតិ សាសនា ព្រះមហាក្សត្រ និងការពារនាយករដ្ឋមន្ត្រីស្របច្បាប់ និងប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត។ សូមបញ្ជាក់ផងដែរថា ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានឧបត្ថម្ភ នូវអំពូលផ្ទាំងសូឡា ១៦ ផ្ទាំង ដល់វរសេនាតូចចំនួន៣ គឺវរសេនាតូចស៊ើបការណ៍ ,វរសេនាតូចរថក្រោះ,វរសេនាតូចកាំភ្លើងត្បាល់DKZ កងពលធំអន្តរាគមន៍លេខ៣ ៕