ទិញគ្រឿងញៀនម្តងៗតម្លៃមួយពាន់ដុល្លារ បានប្រព្រឹត្ត២០លើកមកហើយ

កណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាថ្ងៃទី៥ខែឧសភាឆ្នាំ២០២៣វេលាម៉ោង១២និង៣៥នាទី នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពាក់ព័ន្ធគ្រឿងញៀនដ៏ធំប្រចាំស្រុក គឺទិញគ្រឿងញៀនម្តងៗតម្លៃមួយពាន់ដុល្លារ ហើយប្រព្រឹត្ត២០លើកមកហើយ ។ សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះអុល ចាន់ថន ហៅបាវ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល មានដីកាបង្គាប់ឱ្យចាប់ខ្លួននិងធ្លាប់ជាប់ពន្ធនាគារ និង  ២-ឈ្មោះយូ ផារី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារ។

វត្ថុតាងរឹបអូសរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១២កញ្ចប់  (ធំ០៥មធ្យម០៧) , សម្ភារប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួនមួយនិងម៉ូតូចំនួន០១គ្រឿង។

សមត្ថកិច្ចបន្តថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ ថាមានសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចដើមឫស្សីក្រោយផ្ទះឈ្មោះយូ ផារីភេទប្រុស ស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីទទួលព័ត៌មានបានភ្លាមកម្លាំងនរគបាលប៉ុស្តិ៍រដ្ឋបាលភូមិធំ សហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយដឹកនាំដោយលោកអធិការនគរបាលស្រុកកៀនស្វាយបានចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យ២នាក់។

សមត្ថកិច្ចបន្តថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ យូ ផារី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅ ភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយហើយដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លាសង្សយ័សារធាតុញៀន (ម៉ាទឹកកក)ចំនួន ០២កញ្ចប់(ធំ០១ មធ្យម០១)និងសម្ភារវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

យោងតាមចម្លើយសារភាព សមត្ថកិច្ចបន្តឃាត់ខ្លួនឈ្មោះ អុល ចាន់ថន ហៅបាវអាយុ៣៧ឆ្នាំ នៅចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀនចំនួន ១០កញ្ចប់(ធំ០៤ មធ្យម០៦)បន្ថែមទៀត។

នៅចំពោះមុខសមត្ថកិច្ច,ឈ្មោះ អុល ចាន់ថន(បាវ) បានសារភាពថា «ថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានគឺជារបស់ខ្លួនប្រាកដមែនគឺទិញឈ្មោះ ភ័ស ភេទប្រុសនៅចំការដូង ក្រុងភ្នំពេញ តម្លៃមួយពាន់ដុល្លារ ហើយខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះភស័ ចំនួន២០ដងមកហើយដោយក្នុងម្តងៗទិញចំនួនប្រាំរយដុល្លារទៅមួយពាន់ដុល្លារ»។

ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *