កំពង់ធំ៖ឯកឧត្តម ងួន រតនៈ អភិបាខេត្តកំពង់ធំនិងលោកជំទាវរួមទាំងក្រុមការងារបានអញ្ជើញជាធិបតីក្នុងពិធីក្រុងពាលីព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីលានព្រះស្រែ (ពហុកីឡាដ្ឋានខេត្ត) ភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ រសៀល ០២.០៥.២០២៣ ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លបានចាក់ឫសយ៉ាងជ្រៅក្នុងទំនៀមទម្លាប់ខ្មែរ បើតាមប្រវត្តិសាស្ត្រ និងចម្លាក់នានា បើទោះបីជាមិនមានឯកសារណាបញ្ជាក់ច្បាស់ពីប្រវត្តិនៃព្រះរាជពិធីច្រត់ព្រះនង្គ័លនេះក្តីក៏ប្រភពមួយចំនួនបង្ហាញថា ព្រះរាជពិធីនេះមានលក្ខណៈព្រហ្មញ្ញសាសនាផង និងពុទ្ធសាសនាផង។
ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជាចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការពញ្ញាក់សា្មរតីពួកគេ ឱ្យត្រៀម ស្រូវពូជ និងគ្រាប់ពូជដំណាំផ្សេងៗ គោក្របី រទេះ ឧបករណ៍សម្រាប់ធ្វើកសិកម្ម កម្លាំងពលកម្ម កូនចៅ អ្នកភូមិផងរបងជាមួយសម្រាប់ប្រវ៉ាស់ដៃគ្នា ក្នុងការធ្វើស្រែចម្ការ ព្រោះថាវស្សារដូវចូលមកដល់ហើយ។
គួរបញ្ជាក់ថាព្រះរាជពិធីច្រត់ព្រះនង្គ័លបានប្រព្រឹត្តទៅ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ថ្ងៃទី៨ ខែ ឧសភា ខាងមុខនេះ ៕