ព្រះវិហារ៖ សហគមន៌កសិកម្មចំនួន០៦សហគមន៌ ក្នុងខេត្តព្រះវិហារ កំពុងមមាញឹកប្រមូលផលដំឡូងមីចំណិតក្រៀមលក់ជូនក្រុមហ៊ុន Heng Klang Public Company Limited(Thailand) តាមកិច្ចសន្យា។
តម្លៃបងប្អូនសហគមន៌ទទួលបាន ដំឡូងមីស្ងួត1 តោនស្មើ 230$/ ប្រមាណ1/kgស្មើ 950៛ ។
ក្នុងការទិញនោះដែរ ក្រុមហ៊ុនបានឯកភាពថ្លឹងជញ្ជីងសហគមន៌មានភាពត្រឹមត្រូវ និងមិនមានកាត់ភាគរយទម្ងន់ ដោយ១តោន សហគមន៌ទទួលបានថវិកា១០០០kg។
ក្រុមហ៊ុនខាងលើបានប្រមូលទិញដំឡូងមីដឹកជញ្ជូននាំចេញទៅព្រះរាជាណាចក្រថៃ ដោយចុះកិច្ចសន្យាផ្ទាល់ជាមួយសហគមន៌កសិកម្មជាច្រើនបន្តទៀត៕