កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្ឡួនយុវជនប្រុសស្រី ចំនួន៨នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងព្រះវិហារ

ព្រះវិហារ៖ ក្រោមការដឹកនាំដោយ ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត

កាលពីថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានចុះបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ប្រតិបត្តិការបង្រ្គាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាយុវជន(ប្រុស-ស្រី) ចំនួន ០៨នាក់ និងដកហូតវត្ថុតាងរួមមាន៖ ១/ ក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីនចំនួន ០១ កញ្ចប់ ទម្ងន់ ០,០៨ ក្រាម។ ២/ ម៉ូតូ ០២ គ្រឿង ។ ៣/ ទូរស័ព្ទ ០៥ គ្រឿង ។ ៤/ សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យជាយុវជន(ប្រុស-ស្រី) ចំនួន ០៨នាក់ ត្រូវបានកម្លាំងជំនាញកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *