ខេត្តស្វាយរៀង : មនុស្ស ប្រុសស្រី២នាក់ត្រូវ គេ ប្រទះឃើញ ស្លាប់ នៅក្នុង បន្ទប់ នៃ ផ្ទះសំណាក់ មួយកន្លែង ក្រោយពី មានការ ភ្ញាក់ផ្អើល ឆោ រ ឡោ ទាំង ព្រឹក ព្រោះ នៅក្នុង បន្ទប់ ដែល ជនរងគ្រោះ ជួល នោះ មាន អគ្គីភ័យ កើតឡើង ។ហេតុការណ៍ ខាងលើនេះ បាន កើតឡើង កាលពី វេលា ម៉ោង ៧ និង ៤០ ព្រឹក ថ្ងៃទី ២៧ ខែកុម្ភ : ឆ្នាំ ២០២៣ នៅ ចំណុច បន្ទប់ ជួល របស់ ផ្ទះសំណាក់ ៧៧៧៧ ស្ថិតនៅ ភូមិ តា ណែ ង ឃុំ សង្កែ ស្រុក រំដួល ខេត្តស្វាយរៀង ។
សមត្ថកិច្ច បាន ឲ្យ ដឹងថា : នៅវេលា កើតហេតុ ខាងលើ ក្រោយពី ទទួលបាន ព័ត៌មាន ពី ប្រជាពលរដ្ឋ ភ្លាម កម្លាំង ជំនាញ បច្ចេកទេស ស្រុក បាន សហការ ជាមួយ ជំនាញ ខេត្ត និង លោក វេជ្ជបណ្ឌិត នៃ មន្ទី ពេទ្យ បង្អែក សាមគ្គី រំដួល ចុះ ទៅដល់ កន្លែងកើតហេតុ ដើម្បី ពិនិត្យ ។
ប្រភព ដដែល បាន បន្តថា ក្រោយពេល ពិនិត្យ នៅ កន្លែងកើតហេតុ ឃើញថា នៅ បន្ទប់ លេខ ១៩ មាន មនុស្ស ស្លាប់ ចំនួន ២ នាក់ ១- ឈ្មោះ វ៉ន ញ៉ា ញ់ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មាន ទីលំនៅ ភូមិ ថ្មី ឃុំ ស្វាយចេក ស្រុក រំដួល ២- ឈ្មោះ អាន ចិន្តា ភេទ ស្រី អាយុ ១៧ ឆ្នាំមាន ទីលំនៅ ភូមិ ព្រែ កពក ឃុំ ថ្នា ធ្នង់ ស្រុក រំដួល ។
លោក ជុំ ស៊ីថា អាយុ ៤៨ ឆ្នាំ ជា ម្ចាស់ផ្ទះ សំណាក់ បាន បំភ្លឺថា នៅ ថ្ងៃទី ២៦ ខែកុម្ភ : ឆ្នាំ ២០២៣ វេលា ម៉ោង ៦ ល្ងាច ជនរងគ្រោះ ទាំងពីរ បានមក ជួល បន្ទប់ លេខ ១៩ ដើម្បី សំរាក រហូតដល់ ម៉ោង ៧.៣០ នាទី ព្រឹក ថ្ងៃទី ២៧ ខែ ឆ្នាំ ដដែល ស្រាប់ តែមាន ភ្លើង ឆេះ ចេញពី បន្ទប់ តែម្តង ។ក្រុមគ្រូពេទ្យ បាន សន្និដ្ឋានថា : សាកសព ទាំងពីរ ស្លាប់ ដោយសារ ធ្វើអត្តឃាត ដោយបាន ចាក់ សាំង ដុត ខ្លួនឯង ។មូលហេតុ គឺ មាន វិបត្តិ ស្នេហា បច្ចុប្បន្ន សាកសព ត្រូវបាន ប្រគល់អោយ ក្រុមគ្រួសារ យក ធ្វើ បូ ណ្យ តាម ប្រពៃណី ៕