ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារ៖ ព្រះសោភ័ណ្ដរក្ខិត នាត សុផានិត ព្រះរាជាគណៈ និងជាចៅអធិការវត្តប្រាសាទព្រះខ័ន ឃុំរណសិរ្ស កាលពីថ្ងៃទី២៤/២៥/២៦ ខែ កុម្ភៈឆ្នាំ២០២៣កន្លងទៅនេះ បាននិមន្តដឹកនាំក្រុមកីឡាករបាល់ទាត់ ចូលរួមប្រគួតពាន់រង្វាន់ (លេងកីឡា ដើម្បីសន្តិភាព) និងបានជួយឧបត្ថម្ភគាំទ្យ ការហូបចុកដល់កីឡាករបាល់ទាត់ចំនួន ៥ក្រុមរយៈពេល៣ថ្ងៃនៅបរិវេណតារាងបាល់ទាត់វិទ្យាល័យស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ព្រះគ្រូចៅអធិការ នាត សុផានិត មានសង្សដីការចែកជូនដល់ប្អូនៗជាកីឡាករ កីឡាការី ដែលមានវត្តមានចូលប្រគួត សូមមេត្តាយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកចំពោះកីឡាករដូចគ្នាព្រោះថា នេះជាការប្រគួតមិត្តភាពក្នុងប្រធានបទ(លេងកីឡា ដើម្បីសន្តិភាព) ហើយសន្តិភាពដែលកំររកបាននេះដោយសារតែគុណបំណាច់របស់សម្ដេចពុក គឺសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចស្វះស្វែងរកបានក្រោមគោលនយោបាយឈ្នះ ឈ្នះជូនប្រទេសជាតិ និងប្រជាជនដូចច្នេះហើយសូមប្អូនៗចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្សជាអមត។
សូមបញ្ជាក់ថា គីឡាករបាល់ទាត់ដែលចូលរួមប្រគួត ១. ក្រុម មយូរ៉ាព្រះខ័នតាសែងFC
អត់បានប្រគួត (កីឡានារី) ២. ក្រុម មយូរ៉ាប្រយុទ្ធរណសិរ្សFCបានប្រគួត មិត្តភាព(កីឡានារី) ៣. ក្រុម កុលបុត្រចតុមុខ្មFCបានប្រគួត មិត្តភាព (ប្រុស) ៤. ក្រុម អធិរាជប្រយុទ្ធព្រះខ័ន
តាសែងFCបានប្រគួតដណ្ដើមពាន ចាញ់ ៥. ក្រុម មហាសេនាស្ដេចដំរីរីសFCបានប្រគួត ឈ្នះ លេខ១ ទទួលពានរង្វាន់ថ្នាក់ស្រុក ដែលមានឯកសណ្ឋាន ប្រើLOGOសមាគមន៍សិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ក្នុងនោះអាហាហូបចុកក្នុងការប្រគួតចំនួន៣ថ្ងៃ និងសម្ភារៈកីឡាករ ព្រះគ្រូឧបត្ថមគាំទ្យ និងបានថវិការពីរសប្បុរសជននាៗ ចំនួន២១០០០០៛ លោកមេឃុំរណសិរ្ស ជួយឧបត្ថម្ភៈ ចំនួន៣០០០០០៛ផងដែរ៕