ឃាត់បុរសម្នាក់កត់ល្បែងឆ្នោតវៀតណាម នៅស្រុកស្អាង

កណ្តាល ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីកត់ល្បែងសុីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) កាលពីថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៣វេលា ម៉ោង៣ និង ៣០នាទីរសៀល  នៅចំណុចផ្ទះឈ្មោះសុខ ធាង ភេទប្រុស អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិម្លិច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះសុខ ធាង ប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិម្លិច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ វត្ថុតាងចាប់យករួមមាន ១-ប៊ិចសម្រាប់កត់ឆ្នោតចំនួនបួន , ២-ក្រដាសផ្ដានពណ៌ខៀវចំនួន០១សន្លឹក, ៣-ក្រដាសមិនទាន់កត់ឆ្នោតវៀតណាមចំនួន២០សន្លឹក, ៤-ក្រដាសកត់ឆ្នោតវៀតណាមរួច ចំនួន២០សន្លឹកនិង ៦-ប្រាក់រៀលចំនួន១០៧៥០០រៀល។សមត្ថកិច្ចបន្តថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីតហេតុ ខាងលេីកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយ បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់(កត់ឆ្នាត វៀតណាម )នៅចំណុចកេីតហេតុខាងលេី បានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលេី បញ្ជូនមកអធិការនគរបាល ស្រុកស្អាង ដើម្បី ធ្វើការសាកសួរ និងកសាងសំណុំ រឿងចាត់ការតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *