បិទផ្សារជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ដែលមានចំនួនក្បាលដី ១៦២១ ក្បាលដី ស្ថិតនៅភូមិ រោដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ៣កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង លោក ហែម សុីណា អភិបាលស្រុករំដួលបានអញ្ជើញជា អធិបតីក្នុងពិធី បិទផ្សារជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ដែលមានចំនួនក្បាលដី ១៦២១ ក្បាលដី ស្ថិតនៅភូមិ រោដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។

ពិធីនេះផងដែរក៏មានការ អញ្ជេីញចូលរួមពី មន្ត្រីមន្ទីរជំនាញនានាក្នុងខេត្តស្វាយរៀងបងប្អូន ប្រជាពលរដ្ឋមេត្តាចូលរួមទៅពិនិត្យក្បាលដី ជាច្រើនអ្នកផងដែរ។ក្នុងឱកាសនោះដែរ លោក មុិញ សុីចាយ ប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង បាន អំពាវនាវដល់ប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិ រោងដំរី ឃុំ ស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង  សូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីក្នុងភូមិខាងលើមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា។លោកបានបន្តទៀតថា៖ការបិទ ផ្សាយ ជា សាធារណៈ នូវ ឯកសារ នៃ ការវិនិច្ឆ័យមាន លក្ខណៈ ជា ប្រព័ន្ធនាពេលនេះគឺមាន រយៈពេល ១៥ ថ្ងៃ គិត ចាប់ពី ថ្ងៃទី២២ ខែកុម្ភះ ដល់ ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៣ ដោយគិតបញ្ចូល ទាំង ថ្ងៃ ឈប់សម្រាក ផងដែរ ។

លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះ ជា ការកំណត់ ចុងក្រោយ សម្រាប់ អ្នកកាន់កាប់ ដី និង អង្គភាព ពាក់ព័ន្ធ មក ពិនិត្យ ទិន្នន័យ ដើម្បី បញ្ជាក់ថា ទិន្នន័យ ក្បាលដី របស់បងប្អូន ពិតជា ត្រឹមត្រូវដែររឺទេប្រសិនបើ មាន កំហុសឆ្គង ដោយ ប្រការ ណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទ ទំហំ ដី និងប្រភេទ ទ្រព្យ ជាដើម នោះ ម្ចាស់ ដី ត្រូវធ្វើ ការស្នើសុំ កែតម្រូវ ក្នុងកំឡុងពេល ១៥ នេះ ក្រោយពី ការបិទ ផ្សាយ នេះ ចប់ ជា ស្ថាពរ អ្នកកាន់កាប់ ដី និង អង្គភាព ពាក់ព័ន្ធ ទាំងអស់ មិនអាច តវ៉ា បាន ទៀត ឡើយ ។

លោក ហែម សុីណា អភិបាលស្រុករំដួលបានមានប្រសាសន៍ថា៖ ការបិទផ្សារជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ  ដែលមានរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣  អាស្រ័យហេតុនេះ ក្រោយពេល ១៥ ថ្ងៃ នៃ ការបិទ ផ្សាយ ត្រូវបាន បញ្ចប់ ក្រុមការងារ ដែល ប្រចាំការ នៅ ទីនោះ សូម ធ្វើការ សហការ ជាមួយ អាជ្ញាធរ ដែនដី ជាពិសេស លោក មេភូមិ សូម ជូនដំណឹង ដល់ ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។

លោកអភិបាលស្រុករំដួលបានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ និងការពារដោយច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *