ព្រះវិហារ÷ នារសៀលថ្ងៃទី១១ ខែគុម្ភៈ ឆ្នាំ២០២៣ គណៈបក្សប្រជាជនកម្ពុជា ក្រុងព្រះវិហារ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំប្រទេសរបស់គណៈបក្សប្រជាជនកម្ពុជា។
កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើឡើងក្រោម អធិបតីភាព ឯកឧត្ដម សួន ខាំឡរ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកសមាជិការថ្នាក់កណ្ដាល ប្រធាន អនុប្រធានថ្នាក់ខេត្តចុះជួយក្រុង លោក លោកស្រីគណៈកម្មាធិការសមាជិកសមាជិការតាមបណ្ដា ភូមិ សង្កាត់ទាំងពីចំណុះក្រុងព្រះវិហារជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម សួន ខាំឡរ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារ បានពង្រឹងនិងជំរាបជូននៅគោលការណ៏ នយោបាយរបស់គណៈបក្សដែលយើងខិតខំកសាងនិងសម្រេចបាន ក្នុងការបំរើជាតិនិងប្រជាជនកន្លងមកមានជាក់ស្តែងដូចជាហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសគឺករកើតចេញពីតែគណៈបក្សប្រជាជនតែប៉ុណ្ណោះ។
ឯកឧត្ដម សួន ខាំឡរ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារ បានបញ្ជាក់យ៉ាងច្បាស់ទៅដល់សមាជិកសមាជិការ គណៈបក្សប្រជាជនកម្ពុជា សូមអោយរួបរួមសាមគ្គីផ្ទៃក្នុងរបស់គណៈបក្សអោយកាន់តែមានភាពទូលំទូលាយ សមាជិកសមាជិការទាំងឡាយណាក្នុងគណៈបក្សហ៊ានធ្វើហ៊ានទទួលខុសត្រូវដើម្បីគណៈបក្ស ប្រទេសជាតិនិងប្រជាជនយកទៅអនុវត្ត និងបំរើការងារក្នុងគណៈបក្ស សម្រេចបាននូវលទ្ធផលល្អ ត្រូវចេះគោរពស្រលាញ់ សាមគ្គីភាពគ្នា ស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវ និង ប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយរដ្ឋមន្ត្រីនាពេលអនាគត ៕