រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ រួមដំណើរជាមួយដោយលោក ជុំ ឈាង និងលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ព្រមទាំងក្រុមការងារសង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះសួរសុខទុក្ខ លោក កឹម ឈឹម ប្រធានសាខាភូមិក្រាំងស្វាយ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
អំណោយដែលក្រុមការងារបាននាំយកជូនដល់លោក កឹម ឈឹម ប្រធានសាខាភូមិក្រាំងស្វាយ រួមមាន៖ ថវិកា មួយលានបួនសែនរៀល (១,៤០០,០០០៛) ភេសជ្ជៈចម្រុះចំនួន០៤កេះ, មី០២កេះ (ក្នុងនោះរួមមានថវិកាសង្កាត់ព្រែកកំពឹស ៤សែនរៀលផងដែរ)៕