ផ្លូវមួយខ្សែទៅកាន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវត្រូវបានកសាងជាប្រភេទDBSTដើម្បីសម្រួលការធ្វើដំណើរប្រជាពលរដ្ឋនិងភ្ញៀវទេសចរ

កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រវែង១៥.៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិតាំងហោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានលើកឡើងថាការកសាងផ្លូវប្រភេទ DBST នេះ គឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមអភិវឌ្ឍន៍សមិទ្ធផលថ្មីៗប្រកបដោយការទទួលខុសត្រូវខ្ពស់។ជាងនេះទៅទៀតរាល់សមិទ្ធិផល​ទាំង​អស់នៅក្នុងខេត្តកំពង់ស្ពឺគឺកើតចេញ​​​ពីតម្លៃ​នៃ​សន្តិភាពនិងស្ថេរភាពនយោបាយ។ចំពោះសមិទ្ធិផលថ្មីដែលបាននិងកំពុងបើកការដ្ឋានគឺផ្លូវមួយខ្សែប្រវែង១៥,៥គីឡូម៉ែត្រនិងបម្រើដល់ផលយោជន៍ប្រជាពលរដ្ឋចំនួន៦ភូមិ(ភូមិគោក ភូមិព្រែក ភូមិព្រៃជ្រៅ ភូមិតាំងហោង ភូមិថ្នល់និងភូមិតាំងសំរោង)ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណ៩៣៨គ្រួសារ។ហើយផ្លូវនេះដែរក៏ជាផ្លូវសម្រាប់ភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវផងដែរ ដែលជាមធ្យមក្នុងមួយឆ្នាំមានចំនួនប្រមាណជា២ម៉ឺននាក់។

ថ្លែងលើកឡើងឱកាសនោះដែរលោក ហ៊ុន ម៉ានី បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និយាយជារួម និងនិយាយដោយឡែកជាមួយប្រជាពលរដ្ឋថ្ពង ជាពិសេសអ្នកឃុំអមលាំងតែម្តង ដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះផ្ទាល់ តាមរយៈការសម្រួលដល់ការធ្វើដំណើរ ឬប្រកបកិច្ចការផ្សេងៗ។ ជួយកាត់បន្ថយនូវការចំណាយ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋកាន់តែប្រសើរទៅកាន់ទីផ្សារ។មួយវិញទៀតផ្លូវមួយខ្សែដែលកសាងឡើងជាប្រភេទDBSTក្រោមគម្រោងឥណទានថ្នាក់ក្រោមជាតិ សម្រាប់រដ្ឋបាលខេត្តកំពង់ស្ពឺ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺប្រើប្រាស់ថវិកាសរុបចំនួន ៣៥ពាន់លានរៀល ស្មើនឹងប្រមាណ៨.៧៥លានដុល្លារនិងបន្តស្រូបទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងនៅតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ជ្រាវនេះកាន់តែច្រើនថែមទៀត៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *