ខេត្ដព្រះវិហារ៖អស់រយៈពេលពីរឆ្នាំដែលប្រជាពលរដ្ឋទូទាំងប្រទេស ជួបនឹងវិបត្តិសេដ្ឋកិច្ចខកខានមិនបានប្រារព្ឋពិធីផ្សេងៗព្រោះតែមានការរីករាលដាលនៃជំងឺកូវីដ១៩ដើម្បីបញ្ចៀសការឆ្លងជំងឺក្នុងសង្គម។ ហើយក្នុងឆ្នាំ២០២២នេះបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យុទ្ឋសាស្ត្រចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើឲ្យការគ្រប់គ្រងជំងឺឆ្លងនេះមានប្រសិទ្ឋភាព ទើបប្រជាពលរដ្ឋអាចប្រកបរបររកស៊ីទទួលទាន និងធ្វើពិធីផ្សេងៗបានជាប្រក្រតីឡើងវិងញក្នុងនោះខេត្តព្រះវិហារជាខេត្តមួយដែលកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជាវិស័យឧស្សាហកម្ម វិស័យហេដ្ឋារចនាសម្ព័នរួមមាន ផ្លូវ ថ្នល់សាលារៀន វិស័យអចលនទ្រព្យ និងវិស័យផ្សេងៗជាច្រើនទៀត។
កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះដែរ គម្រោងដីឡូត៍បេងកោងភ្នំត្បែងមានជ័យ របស់ក្រុមហ៊ុន KSY Real Estate ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានប្រារព្ធធ្វើពិធីសែនក្រុងពាលី ចាប់ដំណើរការពុះដីឡូត៍សម្រាប់សាងសង់លំនៅដ្ឋានក៏ដូចជាផ្ទះអាជីវកម្ម ផ្ទះលំហែរ ដើម្បីបំពេញចំណាប់អារម្មណ៍អតិថិជនដែលពេញនិយមក្នុងការរស់នៅដ៏ស៊ីវិល័យក៏ដូចជាជួយជំរុញសេដ្ឋកិច្ចឲ្យកាន់តែមានការរីចំរើន ចំពោះទីតាំងគម្រោងដីឡូតិ៍នេះស្ថិតនៅក្បែរតំបន់ទេសចរណ៍ភ្នំត្បែងមានជ័យ ខេត្ដព្រះវិហារ ដោយចំណាយពេលត្រឹមតែ២នាទីតែប៉ុណ្ណោះពីផ្លូវជាតិលេខ៦២ឆ្ពោះទៅគំរោងអភិវឌ្ឍន៏។
ក្នុងនោះទីតាំងគម្រោងដីឡូតិ៍របស់ក្រុមហ៊ុន KSY Real Estate មានចំនួន៣ហិចតាកន្លះ ហើយក៏បានពង្រឹកខ្លួនគ្រប់ទំហំដីស្របតាមតម្រូវការរបស់អតិថិជន ដែលចង់បានជាកម្មសិទ្ធផ្ទាល់ខ្លួន ក្រុមហ៊ុននិងមានរៀបចំកន្លែងកម្សាន ដូចជាសួនច្បា ជីកស្រះចិញ្ជឹមត្រី សម្រាប់ការស្ទួចត្រី លេងទឹកជ្រោះធ្លាក់ពីភ្នំត្បែង ក្នុងនោះក៏មានប្រព័ន្ធ មានផ្លូវបេតុង ,មានទឹក,ភ្លើង រួចជាស្រេចផងដែរ៕SKS