អភិបាលខេត្តកំពង់ធំ នាំយកអំណោយរបស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋ ជាង ៦០០គ្រួសារជាសម្បទានិក នៃគម្រោង LASED II

ខេត្តកំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាំយកអំណោយរបស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋ ចំនួន ៦២៩គ្រួសារ មានជីវភាពខ្វះខាត ហើយពុំមានដីសម្រាប់រស់នៅ និងបង្កបង្កើនផល ហើយត្រូវបានជ្រើសជ្រើស និងវាយតម្លៃយ៉ាងម៉ត់ចត់បំផុត បានទទួលដីលំនៅដ្ឋាន៣០ម x ៤០ម និងដីកសិកម្មចំនួន ២ហិចតា និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន ពីគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ាន២ (LASED II) ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅវត្តក្របៅ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃចុងសប្តាហ៏នេះឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តទៀតថា បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទីនេះ សុទ្ធតែសម្បទានិក ដែលបានផ្លាស់ប្តូរទីលំនៅថ្មី មករស់នៅលើដីគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ាន២ (LASED II) ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល។ ហើយអំណោយទាំងនេះ គឺជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលម្តេចទាំងទ្វេរបានផ្តល់ជាស្បៀងមប្រុងមួយចំនួនឲ្យរដ្ឋបាលខេត្ត សម្រាប់ចែកបន្តជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត នៅគ្រប់មជ្ឈដ្ឋាន និងគ្រប់ទីន្លែង ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់ឃ្លានដោយមិនមានអាជ្ញាធរមិនបានដឹងនោះទេ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *