អភិបាលរងខេត្តស្វាយរៀងបន្តចុះត្រួតពិនិត្យទីតាំងល្បែងសុីសងចំនួន២ទីតាំងក្នុងស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខា រាម អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានបន្តដឹកនាំកំលាំងចម្រុះចុធ្វើការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាព ទីតាំងល្បែងសុីសងចុះត្រួតពិនិត្យទីតាំងដែលកាសុីណូចំនួន២ទីតាំង ទីតាំងទី១.កាសុីណូ67 ទីតាំងទី២.កាសុីណូ99 និងតាមបណ្តាលកាសុីណូផ្សេងទៀតផងដែរក្នុងនោះស្ថិតនៅក្នុងភូមិ ចេក ឃុំ សំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

អញ្ជើញចូលរួមនៅក្នុងកិច្ចប្រតិបត្តិការនេះដែររួមមានលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា អស់លោក លោកស្រីជាមន្ត្រីនៅសាលាស្រុកចន្ទ្រា និងមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីលោកមេឃុំមេភូមិផងដែរ ។

ឯកឧត្ដម ប្រធានក្រុមការងារក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើសូមកុំអោយមានពលរដ្ឋខ្មែរចូលលេងផងដែរ។

ឯកឧត្ដម សុខា រាម អភិបាលរងខេត្តស្វាយរៀងបានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរស្រុកចន្ទ្រានិងកងកម្លាំងត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ជាទីបំផុត។

ឯកឧត្ដម សុខា រាម បានអំពាវនាវដល់ពលរដ្ឋខ្មែរកុំអោយចូលលេងល្បែងសុីសងនៅតាមបណ្តាលកាសុីណូនិងទីតាំងបើកលេងល្បែងសុីងគ្រប់ប្រភេទដែលវាផ្ទុយទៅនិងច្បាប់ហើយទោសទាន់ថែមទៀតផង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *