សាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ

ដោយ៖ ស៊ឹម ចរិយា

ព្រះវិហារ÷នាព្រឹកថ្ងៃអាទិត្យ ១២រោច  ខែកត្តិក  ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះសាខាសមាគម​  សិស្សនិស្សិតបញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិតឯកទេស នុត  សុធា ប្រធានសាខា បានដឹកនាំកិច្ចប្រជុំ បូកសរុបរបាយការណ៏ ដែលសមាគមសម្រេចបានក្នុងខែវិច្ឆិការ២០២២ និងដាក់ទឹសដៅបន្តខែធ្នូ២០២២ ដល់សាខាខេត្ត អនុសាខាទាំង៨ក្រុងស្រុក និងត្រៀមរៀបចំសន្និបាតបូកសារុបសម្រាប់ប្រចាំឆ្នាំ២០២២របស់សាខាសមាគម នៅទីស្នាក់ការសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ ស្ថិតនៅភូមិឡរ អិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្នុងកិច្ចប្រជុំនោះដែរ លោកប្រធានសាខាសមាគមខេត្ត បានសម្ដែងនូវការកោតសសើរ ដល់សាខា អនុសាខាបានចូលរួមសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋាននិមួយៗធ្វើការងារសង្គមបានល្អប្រសើរ និងបានដាស់ទឿនជម្រុញបន្ថែមដល់អនុសាខាត្រូវរួបរួមសាមគ្គីផ្ទៃក្នុងរបស់សមាគមដើម្បីជាឆ្អឹងខ្នងបំរើដល់សង្គមនិងពលរដ្ឋរបស់យើងផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *