ប្រជាពលរដ្ឋចំនួន ៤៩៩គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ទទួលបានអំណោយរបស់រាជរដ្ឋាភិបាល

ព្រះវិហារៈ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមក ចំនួន ៤៩៩គ្រួសារ ក្នុងឃុំ ចំនួន០៧ ក្នុងស្រុករវៀង ខេត្តព្រះវិហារ បានទទួលស្បៀង និងគ្រាប់ពូជបន្លែជាអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បាននាំយកគ្រឿង ឧបភោគបរិភោគ និងគ្រាប់ពូជបន្លែ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់នាពេលកន្លងទៅ ចំនួន ៤៩៩គ្រួសារ ក្នុងឃុំចំនួន០៧ ក្នុងស្រុករវៀង ដែលពិធីនេះប្រព្រឹត្តទៅនៅ ២ទីតាំងផ្សេងៗគ្នា ដែលទីតាំង១ ស្ថិតក្នុងបរិវេណវត្តអូរតាលោក ឃុំរមទម ចំនួន ២១០គ្រួសារ និងទីតាំង២ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សារបៀប ចំនួន ២៨៩គ្រួសារ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរង ខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ដ្រីរាជការជា ច្រើនរូបទៀត ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេតែងតែ គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្តេចមិនបានអញ្ជើញជួបសំណេះ សំណាល ក៏ប៉ុន្តែសម្តេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្តក្នុងការចុះពិនិត្យស្វែងរកប្រជាពល រដ្ឋដែលកំពុងជួបប្រទះបញ្ហានានា ដើម្បីធ្វើការចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះឲ្យបាន ទាន់ពេលវេលា ។

ជាចុងក្រោយ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុចុះ ឈ្មោះបោះឆ្នោត ឬ ធ្លាប់ចុះឈ្មោះនៅកន្លែងឆ្ងាយៗចង់ផ្លាស់ទីកន្លែងបោះឆ្នោតមកនៅជិតផ្ទះ សូមទៅជួបគណៈកម្មារៀបចំការបោះឆ្នោតនៅតាមបណ្តាលឃុំ-សង្កាត់ ដើម្បីយើងមានឱកាស បោះឆ្នោតជាតិ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចថែរក្សាសន្តិភាព ស្ថេរភាព នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនបន្តទៀត ។ ឯកឧត្តមក៏បានជម្រុងដល់ ប្រជាពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬ មណ្ឌល ចាក់សាំងណាមួយដែលនៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងត្រូវ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងសរុបចំនួន ៤៩៩គ្រួសារ នា ពេលនេះ ដែលត្រូវទទួលស្បៀងរបស់រាជរដ្ឋាភិបាល រួមមាន ក្នុង១គ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម, មី ០១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ១យួរ, ទឹកសុទ្ធ ១កេស និងគ្រាប់ ពូជបន្លែរួមផ្សំចំនួន ០៦មុខ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *