ឃាត់ជនសង្ស័យឆក់៣នាក់,គេចខ្លួន៤នាក់ នៅស្រុកអង្គស្នួល

កណ្តាល ៖ នគរបាលស្រុកអង្គស្នួល នាថ្ងៃទី១៧វិច្ឆិកា បានឃាត់ជនសង្ស័យ៣នាក់ពីបទ«ឆក់កាបូប» នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩និង០៥នាទី ។នគរបាលនិយាយថា ជនរងគ្រោះ០២ នាក់រួមមាន ១-ឈ្មោះ ស៊ូ ចាន់នី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានរបួស) កើតហេតុថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០២២ បាត់ទូរសព្ទដៃមួយគ្រឿងម៉ាកoppo, ប្រាក់រៀលចំនួន ៣០ម៉ឺនរៀល និងឯកសារផ្សេងៗមួយចំនួនទៀត និង ២-ឈ្មោះ ឆេង គឹមលី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានរបួស) កើតហេតុថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២២ បានទទួលពាក្យបណ្ដឹងថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០២២បាត់​បង់ប្រាក់រៀលចំនួន មួយលានរៀល និងឯកសារផ្សេងៗពាក់ព័ន្ធមួយចំនួនទៀត។ ចំណែកជនសង្ស័យ០៧ នាក់,ឃាត់ខ្លួន​០៣នាក់កាលពីថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០២២រួមមាន

១-ឈ្មោះ សុខ ឌី ហៅជា​ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាអ្នកបើកម៉ូតូស្កុបពី (ឃាត់ខ្លួន) ,២-ឈ្មោះ ជា សុវណ្ណ ហៅណា​ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជាអ្នកជិះពីក្រោយធ្វើសកម្មភាពឆក់ (ឃាត់ខ្លួន) និង៣-ឈ្មោះ ប្រាក់ វុត្ថារិទ្ធ ហៅប៉ែត​ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាអ្កបើកម៉ូតូម៉ានិច​ បិទគូថពីក្រោយ (ឃាត់ខ្លួន) ។ឯជនសង្ស័យ៤នាក់គេចខ្លួនរួមមាន ១-ឈ្មោះ ឆដា ភេទប្រុស អាយុប្រហែល២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបុរីវ៉ាធីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ(ម្ចាស់ម៉ូតូនិចពណ៌ទឹកប្រាក់ ឆ្នាំ២០២២) ,២-ឈ្មោះ ឈីត ភេទប្រុស អាយុប្រហែល២៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ៣-ឈ្មោះ ហាប់ ភេទប្រុស អាយុប្រហែល២២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាម្ចាស់ម៉ូតូម៉ាកហុងដា សេ១២៥ ឆ្នាំ២០២២និង៤-ឈ្មោះ រាជ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ មុខរបរមិនពិត ស្នាក់នៅម្ដុំរង្វង់មូលកាមកូស៊ីតធី ខណ្ឌទួលគោក ។ វត្ថុតាងចាប់យក ម៉ូតូ០៣គ្រឿង ១-ម៉ាកស្កុបពី ពណ៌ស ឆ្នាំ២០២៣ និងទូរសព្ទដៃមួយគ្រឿងម៉ាក oppo  ពណ៌ប្រផេះ,២-ម៉ាកនិច ឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JS-9175 និង៣-ម៉ាកនិច ឆ្នាំ២០២២ ពណ៌ស+ខៀវ គ្មានស្លាកលេខ ។

នគរបាលបន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងកម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ បានចេញល្បាតតាមបណ្ដោយផ្លូវជាតិលេខ៤ ឃើញជនសង្ស័យកំពុងជិះម៉ូតូដោយមានសកម្មភាពមើលមុខមើលក្រោយ ដោយសមត្ថកិច្ចមានការសង្ស័យ ក៏ហៅជនសង្ស័យទាំងបីនាក់ទៅអធិការដ្ឋាននគរបាលស្រុកដេីម្បីសួនាំបន្តតាមនីតិវិធី នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រោយការសាកសួនាំរួចហើយជនសង្ស័យឈ្មោះ ប្រាក់ វុត្ថារិទ្ធ ហៅប៉ែត ឈ្មោះ ជា សុវណ្ណ ហៅណា ឈ្មោះ សុខ ឌី ហៅជា បានឆ្លើយសារភាពថា«ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់យកកាបូបជនរងគ្រោះទាំង២នាក់ខាងលេី​ ប្រាកដមែន។ ចំពោះប្រាក់និងសម្ភារៈដែលធ្វើសកម្មភាពបាន ខ្លួននិងបក្ខពួកបានចែកគ្នាចាយនិងលក់អស់ហើយ។ ចំណែកបក្ខពួកដែលគេចខ្លួនមានឈ្មោះ ឆដា ឈ្មោះ ហាប់ ឈ្មោះ ឈីត ឈ្មោះ រាជ ជិះម៉ូតូម៉ាកសងC125 ពណ៌ខ្មៅ ឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ ៧៨៩០ និងម៉ូតូម៉ាកនិចពណ៌ទឹកប្រាក់ ឆ្នាំ២០២២ មិនចាំផ្លាកលេខ»។ ចំពោះជនសង្ស័យទាំង៣នាក់​ និងបក្ខពួក​ ធ្លាប់ធ្វេីសកម្មភាពឆក់​ នៅស្រុកអង្គស្នួល​ ៣លេីក​ នៅផ្លូវ៤១​ ខេត្តកំពង់ស្ពឺ​ ១លេីក​ នៅរាជធានីភ្នំពេញ​ ជាច្រេីនលេីក៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *