ពិធីបើកវគ្គបណ្តុះបណ្តាលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា

ព្រះវិហារៈ  ឯកឧត្តម សុខ សាន្តដារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាល ខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរង ហានិភ័យ និងមានការចូលរួមពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា លោក លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុក លោក លោកស្រីតំណាងមូលនិធិជាតិជំនួយសង្គម លោក លោកស្រីប្រធានប្រតិបត្តិកម្មវិធី មេឃុំ ចៅសង្កាត់ និងមន្រ្តីកម្មវិធីឃុំ-សង្កាត់ សរុប ១២០នាក់ ពិធីបើកវគ្គបណ្តុះណ្តាបលនេះធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអាគារ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។

លោក រស់ ស៊ីផា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា បានឲ្យដឹងថា វគ្គបណ្តុំបណ្តាលនេះមានគោលបំណងលើកកម្ពស់សមត្ថភាព និងពង្រឹងចំណេះដឹងបន្ថែមទាក់ ទងទៅនឹងកម្មវិធីជំនួយសង្គមក្នុងក្របខណ្ឌនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់មន្ត្រីអនុវត្តកម្ម វិធីនៅថ្នាក់ក្រោមជាតិដែលមានរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងរដ្ឋបាលឃុំ-សង្កាត់ ដែលជាតួអង្គ ប្រតិបត្តិផ្ទាល់ដ៍សំខាន់ ។ លោកបានបន្តថា គ្រួសារដែលងាយរងគ្រោះស្ថិតនៅក្នុងតំបន់រងផល ប៉ះពាល់ពីទឹកជំនន់ ទទួលរងនូវការលិចលង់ខូចខាតផ្ទះសម្បែងផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋាន ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពល រដ្ឋ ដើម្បីឆ្លើយតបនឹងស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំ ពារសង្គម បានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គម ដើម្បីជួយលើកកម្ពស់សុខុ មាលភាពប្រជាពលរដ្ឋបន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសម្ពាធអតិផរណា របស់គ្រួសាររស់ នៅក្បែរបន្ទាយ់ក្រីក្រដែលមានសមាជិក ជាមនុស្សវ័យចាស់ ជនមានពិការភាព អ្នកផ្ទុកមេរាគ អេដស៍ជាដើម ។ មានមតិសំណេះសំណាល និងសន្ទរកថាបើកវគ្គបណ្តុះបណ្តាលនាពេលនោះ ឯកឧត្តម សុខ សាន្តដារ៉ា អភិបាលរងខេត្ត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទះ ទទួលខុសត្រូវ របស់មូលនិធិជាតិជំនួយសង្គម រដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ។ ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ស្តាប់គ្រប់បទបង្ហាញ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ បន្ថែមទៀត សម្រាប់យកទៅអនុវត្តន៍ការងាររបស់ខ្លួនទទួលបានលទ្ធផល និងប្រសិទ្ធភាពខ្ពស់ ជាពិសេស មន្ត្រីប្រតិបត្តិកម្មវិធី បន្តសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការណ៍ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលមូល ដ្ឋាន ដើម្បីធ្វើឲ្យការអនុវត្តន៍កម្មវិធីរបស់យើងកាន់តែមានភាពល្អប្រសើរ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *