ព្រះវិហារ៖ នាព្រឹកថ្ងៃទី១ ៧ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិការផ្សព្វ ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ប្រព្រឹត្តិទៅក្នុងបរិវេណសាលា ស្រុកសង្គមថ្មី ស្ថិតនៅក្នុងឃុំចំរើន ស្រុកសង្គមថ្មីខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ទែន សារ៉ុម ក្រុមប្រឹក្សាខេត្តស្ដីទី ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានមតិបើកអង្គវេទិការនាឱកាសនោះ ឯកឧត្តម ទែន សារ៉ុម បានលើកឡើងថា វេទិការ នាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលនានាដែល រដ្ឋាភិបាលបាន ខិតខំកសាងនាពេលកន្លងមក និងជម្រាបជូនអំពីតួនាទីរបស់គណៈអភិបាលខេត្ត និងតួនាទី របស់ក្រុមប្រឹក្សាខេត្តជូនដល់ប្រជាពលរដ្ឋ អោយបានជ្រាបព្រមទាំងដើម្បីផ្ដល់ឱកាសជូនប្រជា ពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធ នឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសម្ថតកិច្ចដោះស្រាយ និងឆ្លើយតប រាល់តំរូវការ សំណូមពរ ដែលបានលើកឡើងចំគោលដៅ ទាន់ពេលវេលា ក្នុងការ កែលំអរក្នុងសហគមន៍របស់បងប្អូនឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជា ពលរដ្ឋ លើការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើង ដើម្បើឆ្លើយតបទៅនឹង គោលការណ៍នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុង វុទ្ធី បានជម្រាបជូនអំពី របាយការណ៍ សង្ខេបរបស់ រដ្ឋបាលខេត្តស្តីពីការ អភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះវិហារ លើគ្រប់វិស័យចាប់ តាំងពីទីប្រជុំ ជនក្រុង ស្រុក រហូតដល់ថ្នាក់មូលដ្ឋាន ដែលទាំងនោះរួមមានវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យអប់រំ វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗ ជាច្រើនទៀត ពិសេសការផ្តល់ សេវាសាធារណៈ និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម ដែលទាំងនេះក៏ដោយ សារការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាដែលមានគោលនយោបាយដឹកនាំច្បាស់លាស់ប្រកបដោយគតិបណ្ឌិត។
អង្គវេទិការផ្សព្វផ្សាយនាពេលនោះ ផងដែរ ក៏មានការចូលរួមលើកឡើង អំពីសំណូមពរ និងបញ្ហាប្រឈមមួយចំនួនដូចជា៖បញ្ហព្រំប្រទល់ បញ្ហាការកំណត់ព្រំដី តំបន់អភិរក្សបឹងពែ និងការស្នើសុំផ្លូវ និងបញ្ហាផ្សេងៗទៀត។
ជាចុងក្រោយអង្គវេទិការផ្សព្វផ្សាយ បានស្រាយបំភ្លឺ និងសម្របសម្រួល ពីមន្រ្តីជំនាញ ពាក់ព័ន្ធនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងបានមួយចំនួន ហើយ មួយចំនួនទៀតដែលនៅសេសសល់ និងយកទៅធ្វើការប្រជុំពិភាក្សា និងដោះស្រាយនៅពេល ក្រោយដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដោយមិនទុកបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋចោលឡើយ៕