កណ្តាល ៖ មានករណីគ្រោះអគ្គីភ័យ ឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុង នាវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០២២ នៅចំណុចភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមូលហេតុឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងទើបបណ្ដាលឱ្យឆេះផ្ទះអស់ទាំងស្រុង ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ក្រេម ថា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។សម្ភារខូចខាតរួមមាន ១-ផ្ទះ១ខ្នងទំហំ៦គុណនឹង៨ម៉ែត្រ សង់អំពីឥដ្ឋថ្មក្រោម ឈើលើ ដំបូលប្រកក្បឿង សំយាបសង្ក័សី ខូចខាតឆេះអស់ទាំងស្រុង,២-ប្រាក់ដុល្លាចំនួន៣០០ដុល្លារ, ៣-ប្រាក់រៀលចំនួន២.៦០០.០០០ រៀល, ៣-មាស១តម្លឹង, ៤-ផ្លាកទីន២តម្លឹង២ជី, ៥-ប្លង់ដីផ្ទះមួយសន្លឹក,៦-ម៉ូតូម៉ាកហ្សូម័រ១គ្រឿងនិងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន។ ចំពោះករណីនេះមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សសត្វទេ៕