កំពង់ធំ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំនិថ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងតំណាងប្រជាពលរដ្ឋ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ប្រមាណជិត៥០០នាក់
ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា បានមានប្រសាសន៍ថា សំណួរពាក់ព័ន្ធនឹងប្រព័ន្ធធារាសាស្ត្រ ការប្រើប្រាស់អគ្គិសនី រៀបចំប្រព័ន្ធប្រឡាយទឹកសម្រាប់ធ្វើស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងសំណូមពរឱ្យប្រជាការពារទាំងអស់មានប្រាក់បៀវត្ស មិនអាចដោះស្រាយប្រាក់បៀវត្សជូនគាត់បានទេ មានការលើកទឹកចិត្តជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ពិសេសគឺផ្ដល់សំលៀកបំពាក់ជូនគាត់ឲ្យបានសមរម្យ។
អភិបាលរងខេត្ត បានឱ្យដឹងថា ថ្នាកដឹកនាំខេត្តបានខិតខំប្រឹងប្រែងណាស់ មិនព្រងើយកន្តើយនោះទេ ក្នុងការជួយអាយុជីវិតប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ខូចខាតដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវរួមគ្នាដោះស្រាយឱ្យល្អបំផុតជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយើងឲ្យកាន់តែប្រសើរឡើង។
ថ្លៃនៅក្នុងកម្មវិធីនេះឯកឧត្តម ឈុន ឈន់ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើនពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស់ ក្រុមប្រឹក្សាខេត្តនឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តម.ឈុន ឈន់ បានជំរុញដល់មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធធ្វើការពិនិត្យ និងដោះស្រាយតាមយន្តការផ្សេងៗ វេទិកានេះមានគោលបំណង ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ ជាពិសេសសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ បានសំណូមពរទៅរដ្ឋបាលខេត្ត ជួយដោះស្រាយនូវប្រព័ន្ធធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកស្អាតការប្រើប្រាស់អគ្គិសនី ការបង្ក្រាបនិងទប់ស្កាត់បទល្មើសល្បែងស៊ីសង់គ្រប់ប្រភេទ ពិសេសគឺបង្ក្រាបគ្រឿងញៀននៅតាមមូលដ្ឋាន។ រាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារថ្នាក់ខេត្ត ចុះសិក្សាដល់មូលដ្ឋានព្រមទាំងប្រជុំដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្តទៀត។