មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរអ្នកតំណាងរាស្ត្របំពាក់ឯកសណ្ឋានជូនប្រជាការពារជួយឧបត្ថម្ភស្បៀងអាហារ

កំពង់ធំ÷ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ចូលរួមក្នុងពិធីផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព បំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន៦១នាក់ និងឧបត្ថម្ភអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ  ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទសំបូរ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមនឹងប្រជាការពារទាំងអស់ដែលបានយក ចិត្តទុកដាក់ក្នុងការថែរក្សានៅសុខសន្តិ ភាព សណ្ដាប់ធ្នាប់សង្គម និងជួយបម្រើ ប្រជាជនក្នុងឱកាស ដែលប្រជាជនកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នាពេលកន្លងមក។ ជាមួយ នេះ ដែរ  ឧត្តម សេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋា ភិបាល និងបានណែនាំអំពីតួនាទីភារកិច្ច  និងសិទ្ឋរបស់ប្រជាការពារ ក្នុងការសហ ការ ថែរក្សាសណ្ដាប់ធ្នាប់សង្គម  ជូនប្រជាជននៅក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានកោតសរសើរចំពោះអាជ្ញាធរដែនដី កង កម្លាំងប្រដាប់អាវុធទាំងបី រួមនិងប្រជាការពារភូមិ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាថែរក្សានូវសុខសន្តិភាព និងសណ្ដាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាននីមួយៗ ព្រមទាំងបានយកចិត្តទុកដាក់បម្រើ និងជួយដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនបានទាន់ពេលវេលា ។

នៅក្នុងឱកាសនោះ.ឯកឧត្តម.បានប្រគល់ឯកសណ្ឋាន ជូនប្រជាការពារចំនួន៦១នាក់ ដែលជាអំណោយរបស់ឯកឧត្តម ឃឹង នុភាព នឹងបានឧបត្ថម្ភ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ៣៦គ្រួសារ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *