ជនជាតិវៀតណាម២នាក់ត្រូវអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនតុលាការក្នុងករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន

ខេត្តស្វាយរៀង ៖ នៅថ្ងៃ ចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យជាជនជាតិវៀតណាមចំនួន២នាក់ទៅតុលាការដើម្បីផ្តន្ទាទោស តាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅវេលាម៉ោង១១:០០នាទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ ចំណុចផ្លូវខាងមុខក្រុមហ៊ុនមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហេងហេងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង និងដោយមានការដឹកនាំសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់៖ ១. ឈ្មោះ ង្វៀង វ៉ាងភូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរបុគ្គលិកអន ឡាញក្រុមហ៊ុន មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហេងហេង មាន ទីលំនៅភូមិ ប៊ិនតឹង ឃុំ ឡងប៊ិន ស្រុក ឡងមីន ខេត្តហោយ៉ាង ប្រទេសវៀតណាម ។

២.ឈ្មោះ ម៉ាយ គឿងណាម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនវ៉ាងភូ មានទីលំនៅ ផ្លូវឡេឡើយ ក្រុងឡេឡើយ ខេត្តហាយ ឡុង ប្រទេសវៀតណាម ។

ហើយវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន៖

១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់ទម្ងន់ ១៥,១៥ក្រាម គិតទាំងសំបកវេចខ្ចប់

២.ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ០៤ គ្រាប់ទម្ងន់ ២,៨០ ក្រាម គិតទាំងសំបកវេចខ្ចប់

៣.ម្សៅម៉ត់ពណ៌សចំនួន ០១កញ្ចប់ទម្ងន់ ៣,៣០ ក្រាម គិតទាំងសំបកវេចខ្ចប់

៤.ទូរស័ព្ទដៃចំនួន ០៣ គ្រឿង

៥.ម៉ូតូចំនួន ០១ គ្រឿង

៦.លិខិតឆ្លងដែនចំនួន ០១ ក្បាល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *