សមាជិកព្រឹទ្ធសភា យកថវិកា របស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជនរងគ្រោះដោយទឹកជំនន់ចំនួន.៣២៩គ្រួសារ

កំពង់ធំ÷ លោកជំទាវ​ ឃួន​ ឃុនឌី​ សមាជិកព្រឹទ្ធសភា​ ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ​ លោកអភិបាលស្រុក និងសហការីបានសំណាលសំណាលសួរសុខទុក្ខ នាំយកថវិកាបរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​  ចែកជូនប្រជាពលរដ្ឋចំនួ៣២៩គ្រួសារ​ នៅភូមិក្តីដូង​ ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថា.ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ជនដោយទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ផលដំណាំ ដីស្រែនិងខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ផ្លូវក្រាលគ្រួសក្រហម ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកមិនបានទៅប្រកបមុខរបរចិញ្ចឹមជីវិត។

ថ្លែងនៅក្នុងកម្មវិធីនេះ លោកជំទាវ​ សមាជិកព្រឹទ្ធសភាបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានសុខសន្តិភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន លោកទាំងពីរតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់អត់ស្បៀងអាហារនោះឡើយ។

លោកជំទាវសមាជិកព្រឹទ្ធសភា ក៏បានបន្តទៀតថា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកសិកម្ម នៅតាមមូលដ្ឋានដែលបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កន្លងទៅថ្មីៗនេះ សូមបន្តខិតខំធ្វើស្រែប្រាំងឲ្យបានទៀងទាត់ ព្រោះទឹកកំពុងតែស្រក់យ៉ាងឆាប់រហ័ស។ សូមចូលរួមដាំដំណាំបន្ទាប់បន្សំ និងចិញ្ចឹមសត្វនៅតាមផ្ទះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកំរិត ព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។

គួរបញ្ជាក់ផងដែរថា ថវិការបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រគល់ជូនរួមមាន÷ ប្រជាពលរដ្ឋចំនួន៣២៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន២០០.០០០រៀល។

You might like

Leave a Reply

Your email address will not be published. Required fields are marked *