ប្រជាពលរដ្ឋចំនួន១២៣ គ្រួសារមកពីសង្កាត់ចំនួន២ ក្នុងក្រុងព្រះវិហារ ដែលរងគ្រោះ ដោយទឹកជំនន់ទទួលអំណោយពីលោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភា

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារ៖ ប្រជាពលរដ្ឋចំនួន១២៣គ្រួសារ មកពីសង្កាត់ចំនួន២ ក្នុងក្រុងព្រះវិហារ ដែលរងគ្រោះ ដោយទឹកជំនន់ទទួល អំណោយដ៏ថ្លៃថ្លាពី លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាមណ្ឌល ភូមិភាគ៨ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូ ត្រីខ១យួរ ទឹកសុទ្ធ១ កេស មុង១ ភួយ១ និងកន្ទេល១។

ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាសង្កាត់កំពង់ប្រណាក ស្ថិតក្នុងក្រុងព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាព មេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋជាច្រើនកុះក។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តបានបញ្ជាក់ថា ស្របពេលដែលប្រទេស កម្ពុជាទទួលរងនូវសម្ពាធទាប បានធ្វើឱ្យខេត្តព្រះវិហារ ទទួលនូវផលប៉ះពាល់ដោយ សារទឹកជំនន់ទាំង៨ក្រុង/ស្រុក ក្នុងនោះក្រុងព្រះវិហារ ក៏បានរងនូវការលិចលង់យ៉ាងខ្លាំងធ្វើឱ្យប៉ះពាល់ ស្រែចម្ការសរុប១៩៩ហិកតា ខូចខាត ៤៩ហិកតា លិចលង់ផ្ទះប្រជាពលរដ្ឋ ចំនួន៧៣ខ្នងផ្ទះ ស្មើនឹង៧៣គ្រួសារ និងបានជម្លៀសមកទីទួលសុវត្តិ ភាពចំនួន៧០គ្រួសារ និងលិចលង់ខូចខាត ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់មួយចំនួនទៀត ។

ឯកឧត្តមបានបន្ថែមទៀតថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកទាំងទ្វេ តែងតែផ្ដល់នូវអំណោយជាច្រើនជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ តាមរយៈការចាត់ តាំងក្រុមការងារគ្រប់ជាន់ថ្នាក់ ចុះផ្ដល់នូវសម្ភារៈគ្រឿងឧប ភោគបរិភោគ និងត្រៀមចុះជួយសង្គ្រោះនានាឱ្យទាន់ ពេលវេលា។

នៅក្នុងឱកាសនោះដែរលោកជំទាវ ចឹក ហេង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនប្រជា ពលរដ្ឋ ដែលរងនូវការលិច លង់ដោយសារទឹកជំនន់ទូទាំងខេត្តព្រះវិហារ។ លោកជំទាវក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពឱ្យបានល្អ អនាម័យជាប្រចាំ ហូបស្អាត ផឹកស្អាត និងជំរុញដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *