ព្រះវិហារ÷ នៅរសៀលថ្ងៃអាទិត្យ ៦រោជ ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ១៦ ខែតុលា ឆ្នាំ២០២២នេះ ក្រុមផ្នែកព័ត៌មានប្រតិកម្មរហ័ស សាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ ដឹកនាំដោយ លោក សេង ពិសិដ្ឋ ប្រធានផ្នែកព័ត៌មានប្រតិកម្មរហ័ស សាខាសមាគមខេត្ត តំណាងលោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ បានដឹកនាំ សមាជិក សមាជិកា ផ្នែកព័ត៌មានប្រតិកម្មរហ័ស នាំយកអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះគ្រូ សោភ័ណរត្ខិត នាត សុផានិត ព្រះរាជាគណៈ គណៈមហានិកាយ និង ជាព្រះវិន័យធរសាលាអនុគណស្រុកសង្គមថ្មី និងព្រះគ្រូចៅអធិការវត្តប្រាសាទព្រះខ័ន និងជាព្រះអនុប្រធានកិត្តិយស អនុសាខាសមាគម សិស្សនិស្សិតបញ្ញវ័ន្តក្មេងវត្ត ស្រុកសង្គមថ្មី ទៅផ្ដល់ជូនដល់លោកតាចាស់ជរាដែលមានជីវភាពខ្វះខាត ឈ្មោះ ម៉ម ស៊ន់ អាយុ៩០ឆ្នាំ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះផងដែរ ក្រុមការងារ ក៏បានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំសមាគម÷- ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្ត្រៃយ៍ សមាគមសិស្សនិស្សិតបញ្ញវន្ត ក្មេងវត្ត- ឯកឧត្ដម បណ្ឌិត មុិញ បានកុសល ប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត- ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ដ ព្រះវិហារ- លោកវេជ្ជបណ្ឌិត ឯកទេស នុត សុធា ប្រធានសាខាសមាគមខេត្ត ចែកជូនដល់លោកតានិងក្រុមគ្រួសារ និងបានជំរាបជូនលោកតានៅការធ្វើ (បណ្តុះ ពង្រឹង គំនិត ថែរក្សា ស្រឡាញ់សន្តិភាព) នាពេលបច្ចុប្បន្ននេះ។
អំណោយរួមមាន៖ អង្ក១បេ ស្មើរ២០គីឡូ ទឹកស៊ីអ៊ីវ ទឹកត្រី១យួ មី១០កញ្ចប់ ប៊ីចេង១កញ្ចប់ ស្កស១គីឡូ សារ៉ុង១ រួមនិងថវិការមួយចំនួនផងដែរ៕