ថ្នាក់ដឹកនាំរួមអាជ្ញាធរជាតិប្រាសាទព្រះវិហារ អញ្ជើញបង្សុកូលព្រះសង្ឃ១០០អង្គ និងគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ នៃការយាងចូលសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ នៅលើភ្នំប្រាសាទព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២២ ថ្នាក់ដឹកនាំខេត្ត រួមនិអាជ្ញាធរជាតិប្រាសាទព្រះវិហារ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំ នៃការយាងចូលសោយទិវង្គត និងខួបព្រះជន្មាយុ ១០០ព្រះវស្សា របស់ព្រះករុណាព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅប្រាសាទគោបុរៈទី២ ចំណុចកណ្ដាលនៃតួប្រាសាទព្រះវិហារ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មន្រ្តីរាជការកងកម្លាំងទាំងបី  ប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្នាក់ងារទេសចរណ៌ ឆ្មាំ និងពលករ សហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនកុះករ ។

ក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធខួប១០ឆ្នាំ នៃការយាងចូលសោយទិវង្គត ទូលព្រះបង្គំជាកូន ជាចៅ ចៅទូត ក្នុងនាមអាជ្ញាធរខេត្តព្រះវិហារ ក៏បានរំលឹកឡើង អំពីស្នាព្រះហស្ថ របស់ព្រះអង្គ ដែលនៅគង់ព្រះជន្ម ដើម្បី ប្រគេនជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីជ្រាប ចាប់តាំងពីឆ្នាំ១៨៤៧ រៀងមក ជាពិសេស ការរំលឹកអំពីសមិទ្ធផលធំៗ កើតមាននៅតាមបណ្ដាខេត្ត ក្រុងនានា ជាច្រើនឥតគណនា ត្រូវបានស្ថាបនា និងកសាងឡើង ក្នុងសម័យព្រះអង្គ គ្រប់គ្រងដឹកនាំប្រទេសកម្ពុជា ។

ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សី ហនុ នាសម័យសង្គមរាស្ត្រនិយម ខ្មែរបានថ្វាយព្រះនាមព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ ។

ដោយឡែក នៅឆ្នាំ ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះអង្គ ប្រទេសកម្ពុជា បានចូលជាសមាជិក របស់អង្គការសហប្រជាជាតិផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *