សមត្ថកិច្ចចុះបង្ក្រាបអ្នកញៀនល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅស្រុកជើងព្រៃ

កំពង់ចាម:សមត្ថកិច្ចចុះបង្ក្រាបអ្នកញៀនល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) ផ្គើននឹងយុទ្ធនាការបង្ក្រាបរបស់រាជរដ្ឋាភិបាល នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

កិច្ចប្រត្តិបត្តការបង្ក្រាបនេះ បន្ទាប់ពីទទួល​ បានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​ជេីងព្រៃ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី​ លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុច​ក្រោមដេីមស្វាយ​ ស្ថិតក្នុងភូមិសណ្ដែក​ ឃុំសំពងជ័ង​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម នៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី ១៥ ខែតុលា ​ ឆ្នាំ ២០២២​ ។

លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានមានប្រសាសន៍អោយដឹងថា ក្រោមការណែនាំចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ត្រូវលុបបំបាត់រាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ លោកក៏បានស្រាវជ្រាវបើកប្រតិបត្តការបង្រ្កាបបទល្មើសខាងលើនេះ បានជោគជ័យ ហើយ និងអនុវត្តកិច្ចការនេះ ឥតឈប់ឈរតាមបែបភ្លៀងរលឹមបន្ត ។

ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាកនរុមញៀនល្បែងបានចំនួន ៣ ននាក់គឺ

១-ឈ្មោះ​ ញិល​ ថេត​ ភេទប្រុស​ អាយុ ៣៤ ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិសំពងជ័យ​ ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ២-ឈ្មោះ​ វ៉ន​ វឿន​ ភេទប្រុស​ អាយុ ៦១ ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិសណ្ដែក ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខខេត្តកំពង់ចាម ៣-ឈ្មោះ​ ម៉ុន​ ភ័ណ្ឌ​ ភេទប្រុស​ អាយុ ៣៥ ឆ្នាំ​ ជាតិខ្មែ​រ​ នៅភូមិដូនតោ ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ និនិងដកហូតវត្ថុតាងរួមមាន ប្រាក់រៀល​ចំនួន ៩៨.០០០ រៀល​ (ប្រាំបួនម៉ឺនប្រាំបីពាន់រៀល) ទូរស័ព្ទដៃចំនួន ២ គ្រឿង ស្កុតរំជើងមាន់ចំនួន ៦ គូរ ម៉ូតូចំនួន ១ គ្រឿង(ប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលសំពងជ័យរក្សាទុក) ។

បច្ចុប្បន្ន​ជនញៀនល្បែងទាំង ៣ នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ​តាម​បទបញ្ជាលោក​ សុធា​ ពិសិដ្ឋ ​ព្រះ​រាជ​អាជ្ញារង​ នៃអយ្យការអម​សា​លា​ដំបូង​ខេត្ត​កំពង់ចាម​  ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *