ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត អជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងបី បានអញ្ជើញចុះនាំយកថវិកាបេឡាមរណះសង្រ្គោះចំនួន ៨,០០០,០០០៛ ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន០២គ្រួសារ។
គ្រួសារទី១.មានឈ្មោះ វែង ផុន ភេទប្រុស អាយុ៦០ មុខសញ្ញាពិការ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ទទួលមរណៈភាព ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ទទួលបានថវិកា ចំនួន៤,០០០,០០០៛។
គ្រួសារទី២.ឈ្មោះ ម៉ើ នឹក ភេទប្រុស អាយុ ៥៦ មុខសញ្ញាពិកា ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ទទួលមរណៈភាព ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ទទួលបានថវិកា ចំនួន៤,០០០,០០០៛។
នាឱកាសនោះដែរ ឧត្ដមសេនីយ៏ទោ ច័ន្ទ សុភ័ក្រ្ដា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានពាំនាំនូវប្រសាសន៏ផ្ដាំផ្ញើរសួសុខទុក និងចូលរួមរំលែកទុក្ខពីសំណាក់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់ក្រុមគ្រួសារសពទាំងពីគ្រួសារ ដែលបានបាត់បង់វរៈភាពយុទ្ធជនដែលរយៈពេលកន្លងមកបានចូលរួមចំណែកបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ និងបានបន្សល់ទុកនៅពិការភាព និងមានជម្ងឺរួមរិតប្រចាំកាយធ្វើអោយឈានទៅដល់ទទួលមរណភាពនាពេលនេះផងដែរ៕