ខេត្តកណ្តាល ៖ នារសៀលថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអាជីវករនៅផ្សារដើមអំពិល ហៅផ្សារបឹងខ្យាង និងបន្តដំណើរសួរសុខទុក្ខ យាយជី-តាជី និងព្រះសង្ឃ ធ្វើចត្តាឡីស័កនៅវត្តវិហារត្រាញ់ ដែលត្រូវបានផ្អាកធ្វើអាជីវកម្ម និងផ្អាកការចេញចូលជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ដែលមានការសង្ស័យថាមានការពាក់ព័ន្ធដោយប្រយោលនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៕