គណសង្ឃនាយកសាលាគណខេត្តកំពង់ចាម នាំយក បច្ច័យ ជាង៦៣លានរៀល ដេីម្បី ចូលរួម ទិញវ៉ាក់សាំងកូវីដ-១៩

ខេត្តកំពង់ចាម៖ គណសង្ឃនាយកសាលាគណខេត្តកំពង់ចាម និមន្តដឹកនាំដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងចូលរួមនិមន្តមន្ត្រីសង្ឃក្រុង-ស្រុក១០ទូទាំងខេត្ត នារសៀល ថ្ងៃ ទី ១៧ ខែធ្នូ ឆ្នាំ ២០២០ នេះ បាន នាំយកបច្ច័យមូលនិធិសម្រាប់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹង ជំងឺ កូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង។

លោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរព្រះគុណដល់ព្រះមន្ត្រីសង្ឃដែលបានបរិច្ចារបច្ច័យក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដេីម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ និងបន្តធ្វេីសកម្មភាពមនុស្សធម៍រួមគ្នាបន្តទៀត។
គូសបញ្ជាក់ផងដែរថា បច្ច័យមូលនិធិដែលបានចូលរួមពីតាមបណ្តាលវត្តទូទាំងខេត្ត សរុប៦៣,៧៧៩,០០០រៀល ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *