លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះពិនិត្យនិងប្រគល់ទទួលប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ និងប្រាសាទ នៃអធិការដ្ឋាននគរបាលស្រុកស្អាង

ខេត្តកណ្តាល ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរងទទួលផែនការងារភស្តុភារនិងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះពិនិត្យនិងប្រគល់ទទួលប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ និងប្រាសាទ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ព្រមទាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ព្រែកជ្រៃ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *