ឧត្តមសេនីយ៍ទោ ស៊ិន ណារិទ្ធ និងលោកជំទាវ ឆេង រស្មី ព្រមទាំងបុត្រាបុត្រី អញ្ជើញជាកិត្តិយសក្នុងពិធីបុណ្យឆ្លងប្រាសាទរូបសំណាក់សេះស លោកមេទ័ពស្តេចកននិងរាប់បាតព្រះសង្ឃចំនួន៩៩អង្គនៅវត្តអង្គសិរីសួស្តី(ហៅវត្តសំរោងត្បូង)

ដោយ៖សេង ពិសិដ្ឋ

ភ្នំពេញ៖ឧត្តមសេនីយ៍ទោ ស៊ិន ណារិទ្ធ ជំនួយការផ្ទាល់ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា និងជានាយរងសេនាធិការកងទ័ពជើងគោគ និងលោកជំទាវ ឆេង រស្មី ព្រមទាំងបុត្រាបុត្រី អញ្ជើញជាកិត្តិយសក្នុងពិធីបុណ្យឆ្លងប្រាសាទរូបសំណាក់សេះស លោកមេទ័ពស្តេចកននិងរាប់បាតព្រះសង្ឃចំនួន៩៩អង្គ នៅវត្តអង្គសិរីសួស្តី (ហៅវត្តសំរោងត្បូង)ក្រោមគំនិតផ្តួចផ្តើមពីព្រះអង្គ ព្រះអាយុវឌ្ឍនវង្ស ទូច ថន ព្រះចៅអធិការវត្តអង្គសិរីសួស្តី ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ស៊ិន ណារិទ្ធ ជំនួយការផ្ទាល់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា និងជានាយរងសេនាធិការកងទ័ពជើងគោគ បានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយដូចនេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពកសាងសមិទ្ធផលសង្គមនានា និងការអភិវឌ្ឍហេដ្ឋារចនាសមន្ព័ន្ធខ្វាត់ខ្វែងធ្វើឲ្យមានរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ  ពិសេសការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩, ហើយមានឱកាសបានបើកប្រទេសជាតិឡើងវិញ ឈានទៅការរស់នៅតាមបែបគន្លងថ្មី និងធ្វើបុណ្យទានបានគ្រប់ទីកន្លែងទូទាំងប្រទេស។ ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា សន្តិភាពជាមូលដ្ឋានគ្រឹៈដ៍សំខាន់ឈានទៅរកវឌ្ឍនៈភាព និងជឿនលឿននៅកម្ពុជា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សន្តិភាពនឹងនៅបន្តភាពរឹងមាំ មិនបាត់ បង់នោះឡើយ។ ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាព ពិសេសបន្តគោរពអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ក្នុងការចាក់វ៉ាក់សាំងបង្ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ទាំងអស់គ្នា។

ឧត្តមសេនីយ៍ទោ ស៊ិន ណារិទ្ធ ជំនួយការផ្ទាល់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា និងជានាយរងសេនាធិការកងទ័ពជើងគោគ ក៏បានបួងសួងដល់ទេវតា និងអារុក្ខអារៈអ្នកតា តាមជួយថែរក្សាព្រះរាជាណាចក្រកម្ពុជាឲ្យមានសុខសន្តិភាព ពិសេសជូនដល់សម្តេចតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចពិជ័យសេនា ទៀបាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត ទទួលបានសុខភាពល្អបរិបូរណ៍ និងអាយុយ៉ឺនយូរ ព្រមទាំងឧទ្ទិសកុសលដល់នាយទាហាន ពលទាហាន ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ស៊ិន ណារិទ្ធនិងលោកជំទាវ បានអង្ជើញរាប់បាទព្រះសង្ឃចំនួន៩៩អង្គបាននាំយកថវិការបន្តិចបន្តួច ដល់ចែកជូនលោកតា លោយាយ និងកងកម្លាំងកាពារដែលប្រចាំការនៅទីនោះ។

សូមបញ្ជាក់ផងដែរថាការសាងសង់ប្រសាទរូបសំណាក់លោកមេទ័ពសេះស ស្តេចកន នៅបរិវេនវត្តអង្គសិរីសួស្តី ហៅវត្តសំរោងត្បូងនេះចំណាយថវិការអស់ចំនួនសារុប22709$ដូល្លាអាមេរិច ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *