អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារអំពាវនាវដល់ព្រានព្រៃទាំងឡាយអោយទំលាក់អាវុធកែឆ្នៃចុះដើម្បីងាកមកចូលរួមជួយថែរក្សានឹងអភិរក្សសត្វខ្ទីងដែលជាអំម្បូរសត្វដ៏កម្រាស្ទើរតែនឹងផុតពូជនាពេលបច្ចុប្បន្ននេះឡើងវិញ

ព្រះវិហារៈ  សត្វខ្ទីងដែលជាអំម្បូរសត្វដ៏កម្រស្ទើរតែនឹងផុតពូជទៅហើយនៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្នតូចធំចំនួន២ក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញរត់ចូលមកក្នុងហ្វូងសត្វគោរបស់ពួកគាត់កាលពីអំឡុងយប់ថ្ងៃទី១០ខែកក្តដាឆ្នាំ២០២២នៅភូមិស្រែវាលឃុំធ្មាស្រុកជ័យសែនខេត្តព្រះវិហារ។

លោកមាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ នឹងជានាយកដែនជម្រកសត្វព្រៃឡង់បឹងពែរអោយដឹងថា នៅល្ងាចថ្ងៃទី១០ខែកក្តដាឆ្នាំ២០២២ថា

សត្វខ្ទីងចំនួន២ក្បាលដែលបានបែកពីហ្វូងរបស់ពួកវាហើយ

រត់គេចមកពីក្នុងព្រៃឡង់ចូលមកក្នុងហ្វូងសត្វគោរបស់បងប្អូនប្រជាពលរដ្ឋទាំង២ក្បាលខាងលើគឺជាសត្វខ្ទីង ឈ្មោលចំនួន១ក្បាល ក្នុងនោះក៏មានកូនសត្វខ្ទីង១ក្បាលតូចផងដែរដែលបានរត់មកជ្រក

ក្នុងហ្វូងសត្វគោរបស់ប្រជាពលរដ្ឋនេះហើយបើតាមការសន្និដ្ឋាននឹងការសិក្សាស្វែងយល់អំពីជីវសាស្ត្រនៃការស់នៅរបស់ពួកសត្វខ្ទីងទាំង២ក្បាលខាងលើនៅពេលដែលពួកវាបានរត់មកជ្រក ជាមួយនឹងហ្វូងសត្វគោរបស់បងប្អូនប្រជាពលរដ្ឋនៅជិតទីស្នាក់ការ ការពារដែនជម្រកសត្វព្រៃព្រៃឡង់នោះគឺដើមចមបង្កឡើងដោយសារតែពួកព្រានព្រៃដែលបានរំខាននឹងតាមប្រម៉ាញបរបាញ់ពួកវាទាំងនេះទើបពួកវាទាំងនេះភ័យបានរត់គេចបែកពីហ្វូងមកជ្រកក្រោមហ្វូងសត្វគោរបស់បងប្អូន។

លោកមាស ញឹមបន្តថាសត្វខ្ទីងទាំង២ក្បាលខាងលើនេះបច្ចុប្បន្នត្រូវបានមន្ត្រីឩទ្យាននុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ដែលមានវត្តមានក្នុងតំបន់នោះតាមឃ្លាំមើលយ៉ាងយកចិត្តទុក្ខដើម្បីការពារសុវត្ថិភាពរបស់ពួកគេដើម្បីឲ្យពួកគេវិលទៅក្នុងតំបន់ដែលពួកគេធ្លាប់រស់នៅបានដោយសុវត្ថិភាពវិញផងដែរ។

ជាមួយគ្នានោះ  លោកមាស ញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារនឹងជានាយកដែនជម្រកសត្វព្រៃ ព្រៃឡង់បឹងពែរក៏បានធ្វើការ

អំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតៗតំបន់ការពារអភិរក្សខាងលើក៏ដូចជាក្រុមអ្នកព្រានព្រៃសូមមេត្តាទំលាក់អាវុធកែឆ្នៃចុះបញ្ឈប់តាមប្រម៉ាញ់សត្វព្រៃដើម្បីងាកមកចូលរួមថែរក្សានឹងអភិរក្សសត្វនានានឹងជាពិសេសអម្បូរពពួកសត្វខ្ទីងដែលជាសត្វដ៏កម្រហើយស្ទើរតែនឹងផុតពូជនេះឡើងវិញ ម្យ៉ាងវិញទៀតលោកថាប្រសិនបើបងប្អូននៅបន្តប្រកបមុខរបបរបាញ់សត្វដែលទង្វើរខុសច្បាប់ដែលច្បាប់បានហាមឃាត់នេះគឺវាសនាគេចមិនផុតពីមានទោសទណ្ឌនោះបានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *