រថយន្តស៊េរីទំនើប០២គ្រឿងបុកគ្នាលើផ្លូវល្បឿនលឿន បណ្តាលឱ្យរងរបួសមនុស្សច្រើននាក់កំពុងសង្គ្រោះ

ខេត្តកំពង់ស្ពឺ៖ រថយន្តស៊េរីទំនើបចំនួន០២គ្រឿងបើកបរក្នុងល្បឿនលឿនបុកគ្នាពេញទំហឹងបណ្តាលឱ្យ  មនុស្សច្រើននាក់បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ ដឹកយកទៅសង្គ្រោះព្យាបាលនៅតាមគ្លីនិកឯកជនភ្លាមៗ។

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើបបុកគ្នាលើផ្លូវល្បឿនលឿននេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថានៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BQ-7666 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ អ្នករួមដំណើរ០១នាក់ស្រី មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បានបើកបរតាមបណ្តោយផ្លូវល្បឿនលឿន ក្នុងទិសដៅពីទិសខាងលិចទៅទិស

ខាងកើត(ផ្លូវបិទខាងឆ្វេង)ដល់ចំណុចខាងលើបានបើកប្តូរទិសពីផ្លូវបិទខាងឆ្វេងចូលមកផ្លូវបើកខាងស្តាំ បានបុករថយន្ត០១គ្រឿងទៀត ម៉ាក

ALPHARDពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2D-9666 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មិនដឹងចំនួនអ្នករួមដំណើរ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្សជាច្រើននាក់ ។

មន្ត្រីនគរបាលដដែលបានបន្តទៀតថាអ្នករងរបួសមិនទាន់ដឹងចំនួននៅឡើយទេ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនម្តុំ(ផ្សារតាឡាត់) ក្នុងឃុំអូរ ស្រុកភ្នំស្រួច ។

ក្រោយកើតហេតុ នគរបាលជំនាញចុះធ្វើការវាស់វែង នៅកន្លែងកើតហេតុ។ ចំពោះវត្ថុតាងរថយន្ត ទាំង០២គ្រឿង ដែលរងការខូចខាតនោះ នគរបាលជំនាញ កំពុងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំធ្វើការដោះស្រាយនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *